សមត្ថកិច្ចនាំខ្លួនឃាតកជំរិតទារប្រាក់ជនជាតិចិនមិនបានសម្លាប់ យកមកធ្វើត្រាប់ឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបាននាំខ្លួនជនសង្ស័យដៃដល់ដែលចាប់បុរសជនជាតិចិនជំរិតទារប្រាក់តែមិនបានក៏សម្រេចចិត្តសម្លាប់នៅក្នុងផ្ទះសំណាក់យីហោ «តារាថ្នល់កោង» ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយបានយកទៅទម្លាក់ចោលនៅស្ពានអ្នកលឿងទឹកដីខេត្តកណ្តាល ។ ដើម្បីយកមកធ្វើត្រាប់ឡើងវិញ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ LUO FENG អាយុ៣៥ឆ្នាំ ជាជនជាតិចិន ។ ចំណែកជនដៃដល់ជាជនជាតិចិនដូចគ្នាមានឈ្មោះ GAO KEYAN អាយុ៤០ឆ្នាំ និងមានបក្ខពួកត្រូវជាសាច់ថ្លៃមានឈ្មោះ ម៉ុង ចំរើន អាយុ២១ឆ្នាំ ជនជាតិខ្មែរ។

សូមបញ្ជាក់ថា អំពើឃាតកម្មតាមរូបភាពចាប់ជំរិតទារប្រាក់ រួចសម្លាប់ចោលនេះ បានកើតឡើងតាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះសំណាក់ «ថ្នល់កោង» ក្នុងបុរីញូថោន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចហើយជនសង្ស័យទាំង២នាក់ បានដឹកសពជនរងគ្រោះតាមរថយន្តបើករកទីតាំងទម្លាក់ចោល លុះដល់ស្ពានអ្នកលឿងក្នុងទឹកដីខេត្តកណ្តាលក៏សម្រេចបោះចោលសព ជនរងគ្រោះចូលទឹកទន្លេតែម្តង។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា «បន្ទាប់ពីមានករណីនេះភ្លាម លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ទាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នាយកដ្ឋានព្រហ្មទណ្ឌ នគរបាលខេត្តក្រចេះ នគរបាលខេត្តព្រៃវែង និងកម្លាំងនគរបាលរបស់ខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បើកការស្រាវជ្រាវ រហូតតាមទៅចាប់ខ្លួនបានតែម្តងនៅព្រឹកមិញ ក្នុងខេត្តព្រះសីហនុ ទីកន្លែងដែលពួកគេបានលាក់ខ្លួនបន្ទាប់ពីប្រព្រឹត្តសកម្មភាព»។

លុះព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ ២០១៧ ទើបនាំខ្លួនជនសង្ស័យមកចង្អុលបង្ហាញនិងធ្វើត្រាប់ឡើងវិញ រួចនាំយកទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់កាតាមច្បាប់៕ សុខាសែនជ័យ

sokha2 sokha sokha1kps (2)kps (3)kps (4)kps (1)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print