ខ្យល់កន្ត្រាក់បន្តវាយប្រហារខេត្តឧត្តរមានជ័យ បំផ្លាញផ្ទះពលរដ្ឋ៧ខ្នង នៅស្រុកបន្ទាយអំពិល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅព្រលប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ មានខ្យល់កន្ត្រាវាយប្រហារបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២ភូមិ នៅក្នុងឃុំបេង ស្រុកបន្ទាយអំពិល សរុបផ្ទះ០៧ខ្នង ក្នុងនោះលោតទម្លាក់ពីជើងតាងចំនួន២ខ្នង ផងដែរ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីខាងលើនេះ ទី១៖ នៅភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអំពិល ផ្ទះរងគ្រោះឈ្មោះ កែវ រីម អាយុ៧០ឆ្នាំ របើកដំបូលសង្ក័សីចំនួន៦សន្លឹក ផ្ទះទំហំ ៦ម៉ែត្រ គុណ១១ម៉ែត្រ, ឈ្មោះ ប្រាក់ ហេង អាយុ២៦ឆ្នាំ របើកដំបូលសង្ក័សី ចំនួន៤សន្លឹក ផ្ទះទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ, ឈ្មោះ ប្រុក ទៀង អាយុ៥៦ឆ្នាំ របើកដំបូលសង្ក័សី ចំនួន៦សន្លឹក រោងទុកត្រាក់ទ័រទំហំ ៩ម៉ែត្រ គុណ១០ម៉ែត្រ, ឈ្មោះ សន មួត អាយុ៤៣ឆ្នាំ របើកដំបូលសង្ក័សី ចំនួន៧សន្លឹក ផ្ទះទំហំ៤ម៉ែត្រ គុណ៧ម៉ែត្រ, ឈ្មោះ ហ៊ុយ ហូរ អាយុ៤៨ឆ្នាំ មែកឈើបាក់សង្កត់ដំបូល ផ្ទះទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ។

ដោយឡែកនៅភូមិសំរោងទាប ឃុំបេង ស្រុកបន្ទាយអំពិល ផ្ទះរងគ្រោះឈ្មោះហង្ស នាយ អាយុ៣៩ឆ្នាំ លោតទម្លាក់ពីជើងតាង ផ្ទះទំហំ៦ម៉ែត្រ គុណ៧ម៉ែត្រ និងឈ្មោះ សោយ បាក់ អាយុ៣៨ឆ្នាំ លោតទម្លាក់ពីជើងតាង ផ្ទះទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ។

សូមបញ្ជាក់ថា លុះព្រឹកថ្ងៃទី២១ ខែមេសានេះ អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ ចុះជួយរុះរើផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដើម្បីរកកន្លែងស្នាក់នៅបណ្ដោះអាសន្នសិន៕ ប៉ែន នួន

...

pean noun pean noun2 pea noun1pean noun4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print