ពលរដ្ឋក្រីក្រ១០គ្រួសារនៅសង្កាត់ស្ទឹងមានជ័យទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តព្រឹទ្ធ បណ្ឌិតតាមរយៈអភិបាលខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ពលរដ្ឋដែលរស់នៅជួបការលំបាក ទីទ័លក្រ១០គ្រួសារនៅសង្កាត់ស្ទឹងមានជ័យបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ពេជ្រ កែវមុនី ប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យនិងជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងភរិយា ។

IMG-20150924-WA0055

ថ្លែងក្នុងឪកាសនោះ លោកពេជ្រ កែវមុនី បានឲ្យដឹងថា ថ្វីត្បិតតែអំណោយនេះបន្តិចបន្តួចក្តី តែនេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ សម្តេចមិនឲ្យបងប្អូនពលរដ្ឋយើងស្លាប់ដោយអត់បាយនោះទេ ។ សម្តេចតែងតែបានដាស់តឿន ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ខេត្តក្រុងត្រូវតែបង្កើនការយកចិត្តទុកដាក់មក លើបងប្អូនពលរដ្ឋរបស់យើងដែលជួបការលំបាក អ្នកផ្ទុកមេរោគអេដស៍ ជួបគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ហើយសម្តេចក៏មិនប្រកាន់ពូជសាសន៍ពណ៌សំបុរឬគណៈបក្សយោបាយឡើយ ជាពិសេសចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ និងកុមារកំព្រាជាដើម ។

លោកបន្តថា ជានិច្ចកាលសម្តេចតែងតែផ្តល់ជូននូវអំណោយជាច្រើនដូចជា៖ គ្រឿងឧបភោគបរិភោគ និងថវិកាផងដែរ តាមរយៈអាជ្ញាធរមូលដ្ឋានដើម្បីនាំយកមកចែកផ្តល់ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានគ្រាន់បានដោះស្រាយជីវភាពប្រចាំថ្ងៃដែលបានជួបការលំបាករបស់បងប្អូនពលរដ្ឋ ។

ប្រភពពីមន្ត្រីសាលាខណ្ឌមានជ័យបានឲ្យដឹងថា ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូ ត្រីខកំប៉ុង១យួរ មី១កេស ឃីត១កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ ៕

IMG-20150924-WA0052IMG-20150924-WA0054

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print