ក្រុមការងារ​ចុះ​ជួយ​សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ នាំ​យក​អំណោយ​ជំទាវ​ ហ៊ុន​ ម៉ា​ណា​ ចែក​ជូន​ ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ

ចែករំលែក៖

ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ លោក​ ខុន​ វាសនា​ ប្រធាន​ការិយាល័យ​អន្ត​រវិ​ស័​យ​ ខណ្ឌ​ព្រែក​ព្នៅ​ និង​ក្នុង​នាម​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​សំរោង ​រួម​និង​មន្ត្រី​ក្រោម​ឱ​វ៉ា​ទ​ ព្រម​ទាំង​អាជ្ញាធរ​សង្កាត់​សំរោង បាននាំ​យក​អំណោយ​របស់​លោក​ជំទាវ​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​អគ្គ​នា​យក​ទូរទស្សន៍​ និង​វិទ្យុ​បាយ័ន​ ទៅ​ចែក​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ សំរោង​ នៃ​ខណ្ឌ​ព្រែក​ព្នៅ​ ។​

tasdev

ថ្លែង​ក្នុង​ឱ​កាស​នោះ​ លោក​ ខុន​ វាសនា​ បាន​ឲ្យ​ដឹង​ថា​ ថ្វី​ត្បិត​តែ​អំណោយ​នេះ​បន្តិច​ បន្តួច​ក្តី​តែ​នេះ​គឺជា​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​លោក​ជំទាវ​ហ៊ុន​ម៉ា​ណា​ដែល​ជា​បុត្រី​របស់​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប្រកាក​បាទ​ក្រហម​កម្ពុជា​ និង​ជា​អគ្គនាយក​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន​ ។​

លោក​ជំទាវ​ ហ៊ុន ​ម៉ា​ណែត ​តែងតែបាន​ដាស់តឿន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ​ខេត្ត ​ក្រុង ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់​មក​ លើ​បងប្អូន​ពលរដ្ឋ​ ដែល​ជួប​ការ​លំបាក​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ ជួប​គ្រោះ​ទឹកជំនន់​ គ្រោះ​រាំង​ស្ងួត​ ហើយ​សម្តេច ​ក៏​មិន​ប្រកាន់ពូជសាសន៍​ព ណ៌​សំបុរ​ ឬ​គណបក្សន​យោ​បាយឡើយ​ ជា​ពិសេស​ចាស់ជរា​គ្មាន​ទីពឹង​ ស្ត្រី​មេម៉ាយ​ និង​កុមារ​កំព្រា​ជាដើម​ ។​

លោក​បន្ត​ថា​ ជា​និច្ចកាល​ លោក​ជំទាវ​ ក៏​ដូច​ជាស​ម្តេច​ តែងតែ​ផ្តល់​ជូន​នូវ​អំណោយ​ជា​ច្រើន​ដូច​ជា​ ​គ្រឿង​ឧបភោគបរិភោគ​ និង​ថវិកា​ផង​ដែរ​ តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​នាំ​យក​មក​ចែក​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​គ្រាន់​បាន​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ​ដែល​បាន​ជួប​ការ​លំបាក​របស់​បងប្អូន​ពលរដ្ឋ​ ។​

ប្រភព​ពី​មន្ត្រី​សាលា​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូ​ ក្រាម​ ឃី​ត​១​កញ្ចប់​ មី​១​កេស​ ទឹកត្រី​១​យួរ​ ៕​

tasdev (2)tasdev (1)

...

ដោយ៖ តា​ឡឹម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print