ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ លោក ខុន វាសនា ប្រធានការិយាល័យអន្តរវិស័យ ខណ្ឌព្រែកព្នៅ និងក្នុងនាមក្រុមការងារចុះជួយសង្កាត់សំរោង រួមនិងមន្ត្រីក្រោមឱវ៉ាទ ព្រមទាំងអាជ្ញាធរសង្កាត់សំរោង បាននាំយកអំណោយរបស់លោកជំទាវ ហ៊ុន ម៉ាណែត ជាអគ្គនាយកទូរទស្សន៍ និងវិទ្យុបាយ័ន ទៅចែកផ្តល់ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះនៅក្នុងមូលដ្ឋានសង្កាត់ សំរោង នៃខណ្ឌព្រែកព្នៅ ។
ថ្លែងក្នុងឱកាសនោះ លោក ខុន វាសនា បានឲ្យដឹងថា ថ្វីត្បិតតែអំណោយនេះបន្តិច បន្តួចក្តីតែនេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់លោកជំទាវហ៊ុនម៉ាណាដែលជាបុត្រីរបស់អគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រកាកបាទក្រហមកម្ពុជា និងជាអគ្គនាយកវិទ្យុនិងទូរទស្សន៍បាយ័ន ។
លោកជំទាវ ហ៊ុន ម៉ាណែត តែងតែបានដាស់តឿនក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ខេត្ត ក្រុង ត្រូវតែបង្កើនការយកចិត្តទុកដាក់មក លើបងប្អូនពលរដ្ឋ ដែលជួបការលំបាក អ្នកផ្ទុកមេរោគអេដស៍ ជួបគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ហើយសម្តេច ក៏មិនប្រកាន់ពូជសាសន៍ព ណ៌សំបុរ ឬគណបក្សនយោបាយឡើយ ជាពិសេសចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ និងកុមារកំព្រាជាដើម ។
លោកបន្តថា ជានិច្ចកាល លោកជំទាវ ក៏ដូចជាសម្តេច តែងតែផ្តល់ជូននូវអំណោយជាច្រើនដូចជា គ្រឿងឧបភោគបរិភោគ និងថវិកាផងដែរ តាមរយៈអាជ្ញាធរមូលដ្ឋានដើម្បីនាំយកមកចែកផ្តល់ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានគ្រាន់បានដោះស្រាយជីវភាពប្រចាំថ្ងៃ ដែលបានជួបការលំបាករបស់បងប្អូនពលរដ្ឋ ។
ប្រភពពីមន្ត្រីសាលាខណ្ឌមានជ័យបានឲ្យដឹងថា ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូ ក្រាម ឃីត១កញ្ចប់ មី១កេស ទឹកត្រី១យួរ ៕
ដោយ៖ តាឡឹម