ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តព្រះសីហនុ សហការជាមួយនគរបាលព្រហ្មទណ្ឌខេត្តរតនគីរីធ្វើការស្រាវជ្រាវចាប់ខ្លួនជនជាប់ពិរុទ្ធម្នាក់ឈ្មោះថាច់ យ៉ាង ភេទប្រុស អាយុ៤០ឆ្នាំ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៣៣ ដចខ០៩ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៩ របស់ចៅក្រមសុើបសួរ សាលាដំបូងខេត្តព្រះសីហនុ(លោកគឹម អេង) ពីបទមនុស្សឃាតដោយចេតនា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០០៩ នៅភូមិអូរតាប៉ាង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យខាងលើកម្លាំងជំនាញកំពុងដឹកជញ្ជូនមកខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី៕ ឆ្លាម សមុទ្រ
...