ជំពាក់លុយគេច្រើនពេកគ្មានលទ្ធភាពសង លោតពីលើស្ពានព្រែកសំរោង

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ជាបុគ្គលិកផ្នែកផលិតវ៉ាន ក្រុមហ៊ុន KAP ជំពាក់លុយគេច្រើនពេកគ្មានលទ្ធភាពនឹងសង ក៏សម្រេចចិត្តគិតខ្លីលោតពីលើស្ពានព្រែកសំរោង ចូលទៅក្នុងទឹកទន្លេបាសាក់ ដើម្បីធ្វើអត្តឃាតសម្លាប់ខ្លួន តែមិនបានសម្រេចត្រូវបានសង្រ្គោះទាន់ពេលវេលា ។

ករណីលោតទឹកធ្វើអត្តឃាតមិនបានសម្រេចនេះបានកើតឡើង កាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចលើស្ពានព្រែកសំរោង (ស្ពានឆ្លងទន្លេបាសាក់) ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា បុរសគិតខ្លីលោតទឹកធ្វើអត្តឃាតនោះឈ្មោះ កែវ សុភាស់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រផលិតទុយោKAP មានទីតាំងស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះរូបនេះជិះម៉ូតូធុនសេ១០០កូរ៉េ ពណ៌ក្រហម ទៅឈប់នៅលើស្ពានហើយបានចុះពីលើម៉ូតូលោតចុះពីលើស្ពានចូលទៅក្នុងទឹកទន្លេបាសាក់ ។ ភ្លាមៗនោះសមត្ថកិច្ចនគរបាលដែលប្រចាំការនៅគោលដៅស្ពានក៏បានចេញអន្តរាគមន៍ជួយស្រង់ជនរងគ្រោះឡើងទៅលើគោក ដឹកតាមរថយន្តសាមុយប្រចាំស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ រហូតសង្រ្គោះអាយុជីវិតបាន ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនរងគ្រោះបានរៀបរាប់ថា មូលហេតុដែលនាំឲ្យរូបគេគិតខ្លីលោតពីលើស្ពានចូលទៅក្នុងទឹកបញ្ចប់ជីវិត ដោយសារតែរូបគេជំពាក់ប្រាក់គេច្រើនមិនមានលទ្ធភាពសង ៕ ស្អាងជ័យ

...

tongleng (2) tongleng (3) tongleng (6) tongleng (1) tongleng (4) tongleng (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print