ខេត្តកំពង់ស្ពឺ៖ ជាងផ្សារដែកម្នាក់លើក ដែកមិនប្រយ័ត្នពេលដែលទៅផ្សាសំយ៉ាប ផ្ទះឲ្យគេប៉ះនិងចរន្តខែ្សភ្លើងស្រាតតង់ស្យុង ខ្ពស់បណ្តាលឲ្យឆក់សន្លប់បាត់មាត់ហើយ ត្រូវបានបញ្ជូនទៅសង្រេ្គាះនៅមន្ទីរពេទ្យ បង្អែកស្រុកឧត្តុង្គដោយសង្ឃឹមតិចតួច ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹកថៃ្ងទី២៣ ខែមេសា ឆ្នាំ ២០១៧ នៅភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
បើតាមមន្រ្តីនគរបាលស្រុកថ្ពងឲ្យដឹង ថា ជនរងគ្រោះឈ្មោះ សុខ ណា អាយុ៣០ ឆ្នាំ មុខរបរជាងផ្សាដែក មានទីលំនៅភូមិ ថ្មី ឃុំទួលព្រិច ស្រុកអង្គឈ្នួល ខេត្តកណ្តាល ។ ជនរងគ្រោះមុនកើតហេតុត្រូវបានម្ចាស់ ផ្ទះឈ្មោះ ខាត់ អេង រស់នៅភូមិកើតហេតុ បានជួលជនរងគ្រោះឲ្យផ្សាសំយ៉ាបផ្ទះ ។
តាមសាក្សីបានអះអាងថា ពេលដែល ជនរងគ្រោះកំពុងដំណើរការផ្សាសំយ៉ាប ផ្ទះ ខណៈនោះជនរងគ្រោះបានលើកដែក មិនប្រយ័ត្នទៅប៉ះខែ្សភ្លើងស្រាតដែលមាន តង់ស្យុងខ្ពស់បណ្តាលឲ្យប្រកាច់ដួលពេញ ដីតែម្តង ។ ភ្លាមៗនោះ ប្រជាពលរដ្ឋនៅ ក្នុងភូមិក៏ដូចជាម្ចាស់ផ្ទះបាននាំគ្នាយកដី ខ្សាច់មកកប់ជនរងគ្រោះ ទើបបញ្ជូនតាម រថយន្តសង្រេ្គាះទៅសង្រេ្គាះនៅមន្ទីរពេទ្យ បង្អែកឧត្តុង្គ ៕ សេនាស័ក្តិ