ខេត្តតាកែវ ៖ ករណីគ្រោះថ្នាក់ចរា ចរណ៍របស់លោក អ៊ុក រី នៅតែមានរឿងអាស្រូវជាបន្តបន្ទាប់ដោយគ្រាន់តែរឿងរ៉ាវករណីគ្រោះថ្នាក់ចរាចរណ៍របស់លោកនៅក្នុងគណនី Facebook របស់ ប្រជាពល រដ្ឋត្រូវបានគណនី Facebook កូនប្រុស លោក អ៊ុក រី អភិបាលស្រុកបាទី ដែលមាន ឈ្មោះថា Ly Huav ខមមិន ជេរប្រមាថ។
បើយោងតាម Account Facebook ឈ្មោះ Vann Malyបានលើកឡើងថា “សូមលោកអ្នកសារព័ត៌មានមុនផ្សាយរឿងគេ គិតឲ្យបានច្បាស់តួយ៉ាងដូចរឿងលោក អភិបាលស្រុកអ៊ុក រី ស្រវឹងបើករថយន្តបុក គ្រូពេទ្យប្រពន្ធគំរាមទារលុយ១.២០០ដុល្លារ នោះត្រូវបានកូនប្រុសរបស់លោកជេរដៀលត្មះប្រមាថគ្រប់ពាក្យដែលមិនគួរឲ្យស្ដាប់ ។ ដូចនៅក្នុងប្រូហ្វាល់នាងខ្ញុំនេះអ៊ីចឹង ខ្ញុំពុំបាន សែ៊រទេ តែមិនដឹងយ៉ាងម៉េចស្រាប់តែឃើញ រឿង នេះមានច្រើនលុបមិនទាន់ហើយក៏ត្រូវបានកូនប្រុសលោកអ៊ុករីអភិបាលស្រុក បាទីនេះចូលមកជេរដោយសម្ដីមិនសមជា មនុស្សដោយប្រើពាក្យថាអ្នករាល់គ្នាមិនស្មើអាចម៍របស់ប៉ាគេផង ។ អ៊ីចឹងនាងខ្ញុំ សំណូមពរដល់លោកសារពត៌មានបើអាច ឈប់ បានឈប់ទៅព្រោះមិនចង់ឮពាក្យ អសុរសនោះមាក់ងាយរបស់កូនអភិបាល ស្រុករូបនេះជេរប្រមាថដោយគ្មានសីល ធម៌មិនដឹងថាឪពុករបស់ប្អូនប្រុសនោះគាត់ជាអ្វីហើយមកពីឋានណាទេបានជាអ្នក រាល់គ្នាមិនស្មើលាមកគាត់?” ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០១៧ នៅចំណុចភូមិថ្មី ឃុំ រវៀង ស្រុកសំរោង ខេត្តតាកែវ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តលោក អ៊ុក រី អភិបាលស្រុកបាទី ម៉ាក Lexus RX 300 ពណ៌ស ពាក់ ស្លាកលេខភ្នំពេញ 2AN-4606 បុកជា មួយរថយន្តមួយគ្រឿងទៀត ម៉ាក Lexus RX 300 ពណ៌ទឹកមាស ពាក់ ស្លាកលេខ ភ្នំពេញ 2K-3873 ដោយធ្វើដំណើរស្រប ទិសគ្នា ។ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានបញ្ចប់កាលពីថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០១៧ហើយ ដោយភាគីខាង រថយន្ត Lexus RX 300 ពណ៌ទឹកមាស បានបង់សំណង៦០០ដុល្លារឲ្យទៅខាង លោក អ៊ុក រី ។ បន្ទាប់ពីមានការផ្សព្វផ្សាយពីសំណាក់បណ្តាញព័ត៌មានផ្សេងៗត្រូវបានលោក អ៊ុក រី ប្រតិកម្ម យ៉ាងខ្លាំងដោយលោក បានលើកឡើងថា លោកមិនមែនជាអ្នក ខុសទេគឺភាគីម្ខាងទៀតទេ ដែលបើកបរ ក្នុងស្ថានភាពស្រវឹងមកបុកគាត់។ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមួយចំនួនដែលនៅក្នុងហេតុការណ៍នោះបានឲ្យដឹង ថា លោក អ៊ុក រី បាន បើករថយន្តជែងទៅវាក់នឹងរថយន្តធុនធំ មួយគ្រឿងទៀត រួចលោកក៏ទាញចង្កូតមកខាងស្តាំវិញប៉ះនឹងរថយន្តមួយគ្រឿងទៀតម៉ាក Lexus RX 300 ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2K-3873 ធ្វើដំណើរ ស្របទិសគ្នាពិតមែន ។
គួរបញ្ជាក់ថា ចំពោះករណីគ្រោះថ្នាក់ ចរាចរណ៍នេះលោកអភិបាលស្រុកបាទីរូបនេះកំពុងតែរងការរិះគន់ពីសំណាក់ប្រជា ពលរដ្ឋដែលរស់នៅក្នុងស្រុកបាទី ៕ ភ្នំដា