ទូម៉ាស៊ីន ATM នៅកូរ៉េខាងជើង នាពេលនេះ បានផ្អាកដំណើរការ ហើយទាំងនោះជាសញ្ញាមួយបង្ហាញឲ្យឃើញថាទីក្រុងប៉េកាំបានធ្វើសកម្មភាពទៅលើកូរ៉េខាងជើង ដើម្បីបញ្ចប់ភាពតានតឹង។
មិនមានអាកាសយានដ្ឋានណាមួយនៅលើពិភពលោកដែលមិនមានទូម៉ាស៊ីន ATM សម្រាប់ដកប្រាក់នោះឡើយ ប៉ុន្តែពេលនេះនៅអាកាសយានដ្ឋានកូរ៉េខាង ជើង ក៏មានទូ ATM ២ផងដែរ តែមិនដំណើរ ការឡើយ។
សារព័ត៌មាន AP បានផ្សាយថា ទូ ATM ទាំងនោះ មិនដំណើរការដោយសារតែការដាក់ទណ្ឌកម្មថ្មីរបស់ចិនទៅលើកូរ៉េខាងជើង ហើយគេមិនដឹងថាពេលណាទើបដំណើរការឡើងវិញឡើយ។
នៅកូរ៉េខាងជើងទូ ATM គឺ នៅថ្មីថ្មោង ជាមួយពលរដ្ឋកូរ៉េខាងជើង ដូច្នេះនៅទូ នីមួយៗ គឺមានដាក់វីដេអូបង្រៀនពីវិធីប្រើប្រាស់ដកលុយ។ គោលដៅនៃទូ ATM នៅក្នុងអាកាសយានដ្ឋានទីក្រុងព្យុងយ៉ាង គឺសម្រាប់តែអ្នកទេសចរចិនប៉ុណ្ណោះ ដកលុយ ចំណែកពលរដ្ឋកូរ៉េខាងជើងវិញមិនដែលឃើញដកឡើយ។
បច្ចុប្បន្នទូ ATM នៅកូរ៉េខាងជើង មានតែពីរប៉ុណ្ណោះ គឺមួយនៅសណ្ឋាគារ ដែលមានអ្នកទេសចរចិនស្នាក់នៅច្រើន មួយទៀតនៅក្នុងអាកាសយានដ្ឋាន អន្តរ ជាតិទីក្រុងព្យុងយ៉ាង ប៉ុន្តែទូទាំងពីរបានផ្អាកដំណើរការទៅហើយ ចំណែកអ្នកទេសចរ ចិន វិញក៏បានផ្អាកធ្វើដំណើរទៅកាន់កូរ៉េខាងជើង ផងដែរ ខ្លាចមានសង្គ្រាមកើត ឡើង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ សារព័ត៌មានកូរ៉េ ខាងត្បូងបានផ្សាយថា ពេលនេះនៅមិន ទាន់មានសកម្មភាព មិនប្រក្រតីណាមួយ នៅក្នុងប្រទេសផ្ដាច់ការកូរ៉េខាងជើងនៅឡើយទេ ស្របពេលដែលទីក្រុងព្យុងយ៉ាង កំពុងរៀបចំពិធីប្រារព្ធខួបលើកទី៨៥ ជាថ្ងៃនៃការបង្កើតកងកម្លាំងយោធារបស់ខ្លួន នៅក្នុងសប្ដាហ៍នេះនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុន ហាប់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។
ប្រទេសផ្ដាច់ការកូរ៉េខាងជើង នឹង ប្រារព្ធខួបលើកទី៨៥ នៃថ្ងៃបង្កើតកង កម្លាំងយោធា នៅថ្ងៃព្រហស្បតិ៍ ជាមួយ នឹងការសង្ស័យថា របបកម្មុយនិស្ដខាង លើនេះ ទំនងជានឹងធ្វើតេស្ដក្បាលគ្រាប់ នុយក្លេអ៊ែរលើកទី៦ ឬក៏ការធ្វើតេស្ដ គ្រាប់ មីស៊ីលផ្លោងឆ្លងទ្វីប ស្របពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េកាន់តែកើនកម្ដៅ ឡើងរវាងប្រទេស កូរ៉េខាងជើង នឹង អាមេរិក-កូរ៉េខាងត្បូង។
បើតាមការលើកឡើង របស់អ្នកនាំ ពាក្យក្រសួង បង្រួបបង្រួមជាតិកូរ៉េខាង ត្បូង បានឲ្យដឹងថា នៅពេលដែល ប្រទេស កូរ៉េខាងជើង ឈានដល់ព្រឹត្តិការណ៍ខួបលើកទី៨៥របស់ខ្លួន នៅមិនទាន់មាន សញ្ញា មិនប្រក្រតី ណាមួយនៅក្នុងប្រទេសផ្ដាច់ការមួយនេះទេ ប៉ុន្ដែប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសមួយនេះ តែងតែបាន ផ្សព្វផ្សាយថា ប្រទេសកូរ៉េខាងជើង អាចនឹងបង្កជម្លោះជាមួយនឹងការធ្វើតេស្ដក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីល នៅក្នុងព្រឹត្ដិការណ៍ធំៗរបស់ខ្លួន៕
ប្រែសម្រួល៖ ម៉ែវ សាធី