បើករថយន្តលឿន គេចពីម៉ូតូឆ្លងផ្លូវបុកកៀររបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ជាច្រើនត្រឡប់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងបើកក្នុងល្បឿនលឿនគេចពីម៉ូតូឆ្លងផ្លូវរេចង្កូតទៅកៀរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុច តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពពីលោកពូ សួន សាផៃ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជួសជុលម៉ូតូ ស្នាក់នៅមុខកន្លែងកើតហេតុខាងលើបានបញ្ជាក់ថា មុនពេលកើតហេតុខណៈពេលរូបគាត់កំពុងតែសំរាន្តលង់លក់យ៉ាងសុខស្រួលនោះ ស្រាប់តែបន្តិចក្រោយមកគាត់ឮសូរសម្លេងដូចរថយន្តបុកអ្វីមួយ ហើយគាត់ក៏បានរត់មកមើលឃើញរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2w -3598 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងបានក្រឡាប់ផ្ងារជើងក្នុងភក់ហើយបន្តិចក្រោយមកស្រាប់តែឃើញម្ចាស់រថយន្តបានចេញពីរថយន្តដោយសភាពមមីងមមាំងដោយសារតែក្រឡាប់រថយន្តជាច្រើនត្រឡប់ពេកតែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

ម្ចាស់រថយន្តប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ទើបតែចេញពីផ្ទះបំណងទៅយកប្រពន្ធចេញពីធ្វើការ ហើយខណៈបើកបរមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងបានឆ្លងផ្លូវពីកើតមកលិចធ្វើឲ្យម្ចាស់រថយន្តបង្ខំចិត្តបើកគេចរហូតជ្រុលទៅកៀរបាំងថ្មពុះចែកទ្រូងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងជាច្រើនត្រឡប់ និងអូសជាច្រើនម៉ែត្រ ខូចខាតរថយន្តយ៉ាងធ្ងន់ធ្ងរ តែមិនបង្កគ្រោះថ្នាក់រដល់អ្នកបើកបរនោះទេ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានឡើងជិះរថយន្តមួយទៀតគ្រឿងទៀតដែលជាសាច់ញាតិគេហើយចេញទៅបាត់ទៅដោយទុករថយន្តផ្ញើនិងពូដែលជួសជុលម៉ូតូខាងលើរង់ចាំព្រឹកស្អែកយករថយន្តស្ទូចមកស្ទូចទៅជួសជុលវិញ ៕ អរុណរះ

...

IMG_0086IMG_0085IMG_0087

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print