កូរ៉េខាងត្បូងបានប្រកាសថាប្រទេសនេះបានសម្រេច ទិញរ៉ាដា ២គ្រឿងទៀត ដែលជារ៉ាដាប្រកាសអាសន្នដ៏ទំនើបបំផុត អាចចាប់បានមីស៊ីលកូរ៉េខាងជើង ទាន់ ពេលវេលា ប្រសិនបើ វាយប្រហារ មក លើទឹកដីកូរ៉េខាងត្បូង។ ការសម្រេចទិញខាងលើកើតឡើងក្នុងពេលដែលស្ថាន ការណ៍ នៅឧបទ្វីបកូរ៉េកំពុងតែតានតឹងខ្លាំង ឡើង។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា ក្រសួងការពារជាតិ បានសម្រេចទិញរ៉ាដាដាក់ប្រកាសអាសន្នបន្ទាន់ ២គ្រឿង សម្រាប់សកម្មភាពការពារជាតិឲ្យកាន់តែប្រសើរឡើង។ លោក Han Min Koo រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងក៏បានបញ្ជាក់ ពីការទិញរ៉ាដាខាងលើផងដែរ។
បច្ចុប្បន្នទាហានកូរ៉េខាងត្បូងបានប្រើប្រាស់រ៉ាដាផ្ទាល់ដី ២គ្រឿង មានឈ្មោះថា Green Pine ផលិតដោយប្រទេសអុីស្រា អែល ។ តាមគម្រោង កូរ៉េខាងជើង នឹង បនុ្តទិញថែមដែលមាន ធ្វើសកម្មភាពតាមដានបានចម្ងាយ៨០០គីឡូម៉ែត្រ គឺអាច ដឹង បានលឿនពីការវាយប្រហារដោយ មីស៊ីលពីកូរ៉េខាងជើង ហើយអាចទប់ទល់ បានទាន់ពេលវេលា។
ពេលដំបូងក្រសួងការពារជាតិ មាន មូលនិធិគ្រប់គ្រាន់សម្រាប់ទិញរ៉ាដាតែមួយគ្រឿងប៉ុណ្ណោះ ប្រភេទទំនើប ប៉ុន្តែក្រោយ មកក៏បានបង្កើនការចំណាយសម្រាប់ការពារ ជាតិ ដោយត្រូវបន្ថែមដល់ទៅ២គ្រឿង។ ជាមួយគ្នានេះកូរ៉េខាងត្បូងក៏បាន បង្កើន ប្រព័ន្ធមីស៊ីលការពារដោយខ្លួនឯង ផងដែរ ក្រៅពីប្រព័ន្ធការពាររបស់អាមេរិក។
ក្រៅពីនេះកូរ៉េខាងត្បូងមានគម្រោង ផលិតនាវាមុជទឹកនាវាចម្បាំងទំនើបៗ ដែលអាចវាយប្រហារ គូសត្រូវរបស់ខ្លួន បានគ្រប់ពេល ដោយបំពាក់មីស៊ីលនាំផ្លូវ ផងដែរ។
ពាក់ព័ន្ធនិងកូរ៉េខាងជើងនោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាននៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជា ជាតិថា កូរ៉េខាងជើង គឺជាការគំរាមកំហែង ពិតប្រាកដមួយ ដែលត្រូវដោះស្រាយ ដោយពេលនេះ ជាកាលៈទេសៈព្រួយ បារម្ភខ្លាំងមួយ ដែលថា ប្រទេសនេះ អាចនឹងសាកល្បង គ្រាប់បែកនុយក្លេអ៊ែរ លើកទី៦ នៅព្រឹកព្រលឹមថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន PRESS ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៧ថា ការព្រមានរបស់ប្រធានាធិបតីអាមេរិកនេះ បានធ្វើឡើងអំឡុងពេលកិច្ច ប្រជុំជាមួយអគ្គរដ្ឋទូត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំនួន១៥ប្រទេស ក្នុងនោះមាន ចិន និងរុស្ស៊ីផងដែរ នៅ ឯសេតវិមានកាលពីថ្ងៃចន្ទសប្ដាហ៍នេះ។
លោក ដូណាល់ ត្រាំ បានព្រមាន ទៀតថា «ស្ថានការណ៍របស់កូរ៉េខាងជើង មិនអាចទទួលយកបានឡើយ។ ក្រុម ប្រឹក្សាត្រូវតែរៀបចំ ដើម្បីដាក់ទណ្ឌកម្ម បន្ថែម និងដាក់ឲ្យខ្លាំងជាងមុន ទៅលើ ប្រទេសកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធី មីស៊ីល និងនុយក្លេអ៊ែរ»។
លោកបន្ថែមថា «នេះជាការគំរាម កំហែងពិតប្រាកដ ចំពោះពិភពលោក ថាតើយើងចង់ពិភាក្សា អំពីបញ្ហានេះដែរ ឬទេ? កូរ៉េខាងជើងគឺជាបញ្ហាធំ របស់ ពិភពលោក ហើយវាជាបញ្ហា ដែលយើងត្រូវតែដោះស្រាយឲ្យដល់ទីបំផុត»៕
ប្រែសម្រួល៖ ម៉ែវ សាធី