លោកពូទីន ជាមេដឹកនាំដែលមាន ឥទ្ធិពលបំផុតនៅលើពិភពលោក អាច ធ្វើឲ្យប្រទេសរុស្ស៊ី មានមុខមានមាត់ មាន ឥទ្ធិពលកាន់តែខ្លាំងឡើង។ ពលរដ្ឋរុស្ស៊ី នៅទីក្រុងមូស្គូមានមោទនភាពយ៉ាងខ្លាំងទៅលើលោក ពូទីន ដែលជាមេដឹកនាំដ៏ល្អ ជាវីរបុរសរបស់ជាតិ។
ប៉ុន្តែទន្ទឹមនឹង កិត្តិយសលើឆាក អន្តរជាតិ នោះលោកពូទីនក៏បានធ្វើឲ្យ ពលរដ្ឋជាច្រើន ពិសេសគឺអ្នកក្រមិន សប្បាយចិត្តឡើយ ដោយសារតែមាន គម្លាតកាន់តែខ្លាំង រវាងអ្នកមាននឹង អ្នកក្រ។ ចំណុចទាំងនោះហើយដែលជាហេតុធ្វើឲ្យពលរដ្ឋមួយចំនួនធ្វើបាតុកម្ម ប្រឆាំងលោកពូទីន។
តាមលទ្ធផលនៃការស្ទង់មតិដែលបានប្រកាសកាលពីថ្ងៃទី២៥ ខែមេសា បាន បង្ហាញឲ្យឃើញថា ពលរដ្ឋរុស្ស៊ីចំនួន៦៨ភាគរយបាននិយាយថា វិសមភាពរវាងអ្នក មាននឹងអ្នកក្រ បានកើនឡើងខ្លាំងក្នុង រយៈពេល៥ឆ្នាំចុងក្រោយនេះ ស្របពេលជាមួយនឹងការធ្លាក់ចុះនៃស្តង់ដារក្នុងការ រស់នៅរបស់ពួកគេ។
ចំណែកប្រទេសជាអតីតសមាជិក សហភាពសូវៀតចំនួន៤ទៀត ដែលត្រូវ បានស្ទង់មតិដោយកាសែត Gallup គឺមានចំនួនភាគរយនៃប្រជាជនខ្ពស់ ដែលនិយាយថា វិសមភាពរវាងអ្នកមាន នឹងអ្នកក្រ បានកើនឡើង ហើយប្រទេស ទាំងនោះគឺ អាមេនី មានចំនួន៧៩ភាគរយ អ៊ុយក្រែនមានចំនួន៧៧ភាគរយ ម៉ុលដូវ៉ាមានចំនួន៧៧ភាគរយនិងលីទុយអានីមានចំនួន៧៥ភាគរយ។
គួរបញ្ជាក់ផងដែរថា លទ្ធផលនៃការ ស្ទង់មតិរបស់ Gallup គឺផ្អែកទៅលើការ សម្ភាសន៍ទល់មុខគ្នាផ្ទាល់ ដែលបានចាប់ ធ្វើឡើង ពីខែមេសា ដល់ខែមិថុនា ឆ្នាំ ២០១៦ ជាមួយនឹងពលរដ្ឋរុស្ស៊ី ដែលមាន អាយុចាប់ពី១៥ឆ្នាំឡើងទៅ៕
ប្រែសម្រួល៖ ម៉ែវ សាធី