ប៉ោយប៉ែត ៖ ត្រឹមតែកន្លះយប់សោះ ពលករប្រុសស្រីរួមទាំងកុមារតូចៗជិតរាប់រយនាក់ឆ្លងដែនខុសច្បាប់ តាមរយះមេខ្យល់មិនទាន់បានធ្វើការផងត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅយប់ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧ ត្រូវបានអាជ្ញាធរថៃ ដឹកយកមកទុក្ខនៅចំនុចផ្សារមង្គលស្ថិតនៅភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្រុមពលករទាំងនេះបានអោយដឹងថា ពួកគាត់ត្រូវបានលួចឆ្លងដែនខុសច្បាប់តាមច្រករបៀងតូចៗនៅតាមបន្ទាត់ព្រំដែន ដែលភាគច្រើន ឆ្លងតាមច្រករបៀងនៅក្នុងខេត្តបន្ទាយមានជ័យ និងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមេខ្យល់យកក្នុងម្នាក់តំលៃចាប់ពី២៥០០បាត ទៅ៣០០០បាត ដោយមិនទាន់បានធ្វើការបានលុយផង ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញ។
អ្នកស្រី ស៊ិន ណាំយ៉ុង ប្រធានគណៈកម្មាធិកាចាំទទួលពលករនៅចំនុចផ្សារមង្គល បានអោយដឹងថាពលករដែលដឹកមកក្នុងយប់ថ្ងៃទី២៦ នេះ គឺមានចំនួន១១រថយន្ត ដែលមានពលករសរុបចំនួន ៦០០នាក់ហើយ អាជ្ញាធរថៃនិងបញ្ជូនពលករមកជាបណ្តើរទៀតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។
បើតាមការធ្វើសម្ភាស និងសួរនាំ ក្រុមពលករភាគច្រើន ត្រូវបានតម្រួតថៃរឹតបណ្តឹងដាក់ប៉ុស្តិ៍ចល័តចាប់តាមផ្លូវ និងខ្លះទៀត ទើបតែទៅដល់កន្លែងតែប៉ុន្មានថ្ងៃ និងមិនទាន់បានធ្វើការផង ត្រូវតម្រួតថៃចុះឆែកឆេរនិងចាប់បញ្ជូនមកតែម្តង។ពលករប្រុសស្រីទាំងនោះបានអោយដឹងទៀតថា ពួកគាត់ទើបតែលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃនេះ ក្រោយចូលឆ្នាំប្រពៃណីខ្មែរប៉ុន្មានថ្ងៃនេះទេ ហើយការឆ្លងកាត់តាមច្រករបៀងតូចៗ គឺលួចឆ្លងនៅពេលយប់ ហើយចំពោះអ្នកសារព័ត៌មានសួររកឈ្មោះមេខ្យល់ និងឈ្មោះច្រករបៀងនោះ ពួកគាត់ហាក់ដូចជាលាក់លៀមមិនព្រមឆ្លើយទេ។
បន្ទាប់ពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ទទួលដំណឹងពីអាជ្ញាធរថៃថានិង ត្រូវបញ្ជូនពលករមកទាំងយប់ ភ្លាមនោះ លោកក៏បានដឹកនាំកម្លាំងអាជ្ញាធរភូមិ សង្កាត់ ក្រុង សហការជាមួយសមត្ថកិច្ចចំរុះ រងចាំទទួលពលករ និងរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ជនខិលខូចឆ្លៀតឱកាស។
អាជ្ញាធរក្រុងប៉ោយប៉ែតបានអោយដឹងទៀតថា បើតាមអាជ្ញាធរថៃផ្តល់ដំណឹងមកនោះ ពលករខ្មែរដែលថៃចាប់បញ្ជូនមក មានចំនួនសរុបជាង១ពាន់់ ដែលពួកគាត់និងត្រូវដឹកបញ្ជូននៅយប់នេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០៧៕ វណ្ណា