ភ្នំពេញ ៖ ប្រជាជនសរុប៥១ខ្នងផ្ទះ ស្ថិតនៅភូមិឧកញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញទទួលបានសៀវភៅស្នាក់នៅ(ក២) ពីអាជ្ញាធរសមត្ថកិច្ចដែនដីរបស់ខ្លូន ។
ពិធីនេះចុះចែកដល់លំនៅឋានផ្ទាល់តែម្តង ដឹកនាំកម្លាំងផ្នែកនិងប៉ុស្តិ៍ភ្នំពេញដោយលោក ម៉ក់ ហុង អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ កាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ។
លោកអធិការបញ្ជាក់ថា ឯកសារទាំងអស់នេះ ត្រូវទាមទារឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ថែរក្សាឲ្យបានល្អ មិនត្រូវកោសលុបដើម្បីកែឈ្មោះ និងអាយុ ដោយចិត្តឯងទេ ទុកដាក់ដោយ ប្រុងប្រយ័ត្នកុំឲ្យខូចខាត ឬបាត់បង់ ។ ក្នុងករណីខូចខាតបាត់បង់ដោយប្រការណាមួយ សូមបងប្អូនប្រជាពល រដ្ឋដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ប្រយោជន៍កុំឲ្យជនខិលខូចមួយចំនួនយកទៅប្រើប្រាស់ដោយខុសច្បាប់ និងដើម្បីសុំធ្វើថ្មី ៕ ដោយ ៖តុងសីហា
...