ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿនហើយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនិងម៉ូតូ១គ្រឿងទៀតដែលជិះបញ្ច្រាសគ្នាបណ្តាលឲ្យដួលរងរបួសខ្លួនឯង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាតភ្នំពេញថ្មីខណ្ឌសែនសុខ។
អ្នកឃើញហេតុកាណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកFino ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1O-9369បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុដោយសារតែជនរងគ្រោះមានជាតិស្រវឹងក្នុងខ្លួនផងនោះស្រាប់ម៉ូតូរេចង្កូតទៅបុកនិងម៉ូតូ១គ្រឿងទៀតម៉ាកសង់បិុច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BD-2857ជិះគ្នាពីរនាក់ក្នុងទិសដៅពីលិចទៅកើតបណ្តាលឲ្យជនរងគ្រោះដួលរងរបួសតែម្នាក់ឯង ដោយឡែកភាគីម្ខាងទៀតមិនរងរបួសទេ។
ក្រោយកើតហេតុដោយសារតែភាគីម្ខាងទៀតមិនចង់មានរឿងវែងឆ្ងាយក៏ជិះម៉ូតូចេញទៅបាត់ដោយឡែកជនរងគ្រោះត្រូវបានមិត្តភក្តិមកឌុបយកទៅព្យាបាលរបួស៕ តុង សីហា