អំពើហិង្សានៅវេណេហ្ស៊ុយអេឡា កំពុងជំរុញឲ្យប្រទេសនេះធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល

ចែករំលែក៖

ការធ្វើបាតុកម្មប្រឆាំង ប្រធានាធិបតី វេណេហ្ស៊ុយអេឡា កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃដែល អាចជំរុញឲ្យប្រទេសនេះឈានចូលក្នុងសង្គ្រាមស៊ីវិល ឬការធ្វើបដិវត្តន៍ទម្លាក់ប្រធានាធិបតី ម៉ាឌូរ៉ូ ។ បាតុកម្មអូសបន្លាយរយៈពេលជាងមួយខែមកហើយ បណ្តាលឲ្យមានអ្នកស្លាប់រាប់សិបនាក់។

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា ដែល ជាសត្រូវរបស់អាមេរិកនោះ ធ្លាប់បានចោទ ប្រកាន់ ប្រទេសលោកខាងលិច ក្នុងនោះ មានអាមេរិកជាដើមថាជាអ្នក ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់វេណេហ្ស៊ុយអេឡា ហើយមានចេតនាបំផុបំផុល ឲ្យមានការក្រោកឈរឡើងប្រឆាំងរូបលោក ដើម្បី ទម្លាក់លោកចេញពីតំណែង ហើយដាក់ មេដឹកនាំដែលមានភាពជិតស្និទ្ធជាមួយ អាមេរិក។

សូមបញ្ជាក់ផងដែរថា មេដឹកនាំដែល ប្រឆាំងអាមេរិក នៅប្រទេសមួយចំនួន ត្រូវបានដួលរលំ ដោយសារតែការធ្វើ បដិវត្តន៍និទាឃរដូវ (បដិវត្តន៍ផ្កាម្លិះ)នៅ តំបន់អារ៉ាប់ ក្នុងនោះមានប្រទេស ទុយនេ ស៊ី លីប៊ី អេហ្សុីប ជាដើម។ ចំណែកស៊ីរី វិញ ក៏កំពុងប្រឈមនឹង ការដួលរលំផងដែរ ក្រោយពេលអាមេរិកមិនទទួលស្គាល់ ពីវត្តមានរបស់លោកអាល់ អាសាដនៅក្នុង ការស្វែងរកសន្តិភាព នៅក្នុងប្រទេសនេះ។ បច្ចុប្បន្ន អាចនិយាយបានថា ប្រទេសដែល ប្រឆាំងអាមេរិក មិនមានច្រើនទៀតឡើយ ។

ចំណែកនៅវេណេហ្ស៊ុយអេឡាវិញកងកម្លាំងសន្ដិសុខរបស់ ប្រទេសនេះ បាន បង្រ្កាបហ្វូងបាតុករដោយប្រើឧស្ម័នបង្ហូរ ទឹកភ្នែក និងកាណុងបាញ់ទឹក នៅលើស្ពានមួយកន្លែងក្នុងទីក្រុងការ៉ាកាស កាលពីថ្ងៃ ទី២៦ ខែមេសា ធ្វើឲ្យចំនួនអ្នកស្លាប់បានកើនឡើងនៅក្នុងខែមេសានេះ ដោយសារ តែការបង្ក្រាប ឥតឈប់ឈររបស់រដ្ឋា ភិបាល ក្នុងនោះបន្សល់ទុកអ្នកស្លាប់រហូតដល់ទៅ ២៩នាក់ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។

បាតុកម្មនៅក្នុងប្រទេសវេណេអេឡា បានផ្ទុះឡើងចាប់តាំងពីដើមខែមេសា ប្រឆាំងនឹងលោកប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូ ដែលធ្វើឲ្យ ប្រទេសមួយនេះ កើត ឡើងនូវអំពើហិង្សាជាថ្មី ដែលមានសន្ដិភាពចាប់តាំងពីឆ្នាំ២០១៤ ក្នុងនោះក្រុមអ្នកតវ៉ា ចង់ឲ្យមានការបោះឆ្នោតបញ្ចប់ច្បាប់សង្គមនិយម ដែលមានរយៈពេល ២ទសវត្សរ៍ កន្លងមកនេះ ប៉ុន្ដែវិបត្តិសេដ្ឋកិច្ចដ៏សាហាវឃោរឃៅ របស់ប្រទេសមួយនេះ ក៏ត្រូវបានបញ្ឆេះកំហឹងទៅដល់ក្រុមអ្នកតវ៉ាផងដែរ។

ការស្លាប់ និងរបួសនេះដែរកើតឡើង បន្ទាប់ពីការផ្ទុះបាតុកម្មប្រឆាំងជាច្រើន ទូទាំងប្រទេស ដែលនោះជាបញ្ហាអាក្រក់ បំផុតនៅក្នុងទីក្រុង ការ៉ាកាសកាលពីថ្ងៃ ពុធមុននេះ ដែលបានកើតឡើងនៅពេល កងកម្លាំង ការពារជាតិ និងប៉ូលិស បាន បិទផ្លូវហាយវេ ជាកន្លែងដែល ក្រុមអ្នក តវ៉ារាប់ពាន់នាក់ ជួបប្រជុំគ្នានៅទីនោះ៕

Violence in Venezuela1 Violence in Venezueladw

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print