នាយករដ្ឋមន្ត្រីជប៉ុនធ្វើទស្សនកិច្ចទៅរុស្ស៊ីពិភាក្សាពីវិវាទប្រជុំកោះគូរីល

ចែករំលែក៖

វិវាទប្រជុំកោះគូរីល គឺជាប្រធានបទ សំខាន់នៅក្នុងដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ទៅ កាន់ប្រទេសរុស្ស៊ី ។ ក្រៅពីនេះមេដឹក នាំទាំងពីរ ក៏បានពិភាក្សាពី ភាពតាន តឹងនៅឧបទ្វីបកូរ៉េដែរ ហើយជប៉ុនអាច ស្នើឲ្យ រុស្ស៊ី កុំលូកដៃលើបញ្ហាកូរ៉េខាងជើង។

កន្លងមករុស្ស៊ីក៏មានសកម្មភាពនៅ ជាប់ព្រំដែនជាមួយកូរ៉េខាងជើងដោយបានបញ្ជូនទាហាននិងអាវុធជាច្រើនទៅកាន់ទីនោះ។ មន្ត្រីក្នុងតំបន់របស់រុស្ស៊ីបានបញ្ជាក់ថាការបញ្ជូនទាហានទៅទីនោះគឺដើម្បីទប់ស្កាត់ការហូរចូលនៃជនអន្តោប្រវេសន៍ កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ីពេលមានសង្គ្រាមកើតឡើង។

នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសានេះនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីម៉ៀរ ពូទីន បានជួបប្រជុំគ្នាដើម្បីពិភាក្សា ពីការអនុវត្តសកម្មភាពសេដ្ឋកិច្ចរួម នៅលើប្រជុំ កោះមានជម្លោះ ដែលគ្រប់គ្រងដោយទី ក្រុងមូស្គូ ប៉ុន្ដែកាន់កាប់ដោយទីក្រុងតូក្យូ បន្ទាប់ពីភាគីទាំងពីរ បានបោះជំហាន បញ្ចប់សង្គ្រាម ជាមួយនឹងសន្ធិសញ្ញា សន្តិភាព។

នៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរត្រូវបានគេរំពឹងថា ការ គំរាមកំហែងកាន់តែខ្លាំងឡើង ដោយអាវុធ នុយក្លេអ៊ែរ និងមីស៊ីល ពីប្រទេសផ្ដាច់ការ កូរ៉េខាងជើង នឹងក្លាយជាប្រធានបទសំខាន់ មួយ របស់នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ដើម្បីរៀបចំសុំកិច្ចសហការពីប្រទេសរុស្ស៊ី ក្នុងការពង្រឹងសម្ពាធទៅលើ របប ផ្ដាច់ការកូរ៉េខាងជើង។

នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ រួមជា មួយនឹង ប្រធានាធិបតីអាមេរិក លោក ដូ ណាល់ ត្រាំ កំពុងដាក់សម្ពាធបន្ថែមទៀត ទៅលើប្រទេសកូរ៉េខាងជើង រួមមានទាំង ជម្រើសសេដ្ឋកិច្ច និងយោធា ប៉ុន្តែប្រទេស រុស្ស៊ី បានសម្ដែងពីការព្រួយបារម្ភ អំពី អស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ដោយបាន អំពាវនាវឲ្យមានកិច្ចពិភាក្សា ជាមួយប្រទេស កម្មុយនីស្ដមួយនេះ។

ជាមួយនឹងការផ្លាស់ប្ដូរសកម្មភាពរបស់ ប្រទេសជប៉ុន ក្នុងនោះប្រទេសរុស្ស៊ី នឹង ចាប់ផ្តើមសេវាកម្មសាឡង់ ដឹកជញ្ជូន អ្នកដំណើរ-ទំនិញ តាមនាវាចម្លងមួយ រវាងរុស្ស៊ី នឹងកូរ៉េខាងជើង ចាប់ពីខែឧសភា ដោយប្រើនាវាដឹកជញ្ជូន Mangyongbong 92 ដែលជានាវាចម្លង ត្រូវចូលទៅកាន់ ប្រទេសជប៉ុន ត្រូវបានហាមឃាត់ ដើម្បីជាការប្រឆាំងនឹងប្រទេសផ្ដាច់ការកូរ៉េខាងជើង ពីការបាញ់មីស៊ីលឆ្លងទ្វីប៕

Vladimir Putin, Russia's president, left, and Shinzo Abe, Japan's prime minister, walk past honor guards as they arrive for lunch at Abe's official residence in Tokyo, Japan, on Friday, Dec. 16, 2016. Abe and Putin are set to witness the signing of a raft of business agreements in Tokyo on Friday, after agreeing the previous day to seek economic cooperation on disputed islands. Photographer: Franck Robichon/Pool via Bloombergrussi (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print