ភ្នំពេេញ៖ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ឋ មានប្រសាសន៍ថា ទូរទស្សន៍ក្នុងស្រុកទំាងអស់ត្រូវបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្ត បរទេសក្នុងចន្លោះម៉ោង៧ដល់ម៉ោង៩យប់ ដោយអនុវត្តចាប់ពីថ្ងៃទី០១ វិច្ឆិកា ២០១៥ តទៅ ។
លោករដ្ឋមន្រី្តបានព្រមានថា ប្រសិនបើម្ចាស់ស្ថានីយ៍ទូរទស្សន៍ណាមិនគោរពតាមសេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មាន នឹងត្រូវប្រឈមនឹងការដកអាជ្ញាប័ណ្ណ មិនឲ្យដំណើរការផ្សាយបានឡើយ ៕
...
ដោយ៖ ប្រាថ្នា