ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរផ្សារទួលទំពូង ត្រង់ចំណុចផ្ទះលេខ១០៩ ផ្លូវ១៥៥ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន បានចុះធ្វើការឃាត់ខ្លួនជនជាតិអង់គ្លេសម្នាក់ ពាក់ពន្ធ័នឹងបទល្មើស រំលោភនិងបៀតបៀនកេរ្តិ៍ខ្មាសកេ្មងស្រីអនីតិជនចំនួន៤នាក់។
មន្រ្តីការិយាល័យនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិអង់គ្លេសរូបនេះ ធ្វើឡើងក្រោយពី កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវជាច្រើនខែទើបដឹង បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះទាំង៤នាក់ ថា បុរសនេះទិញដូរព្រហ្មចារី និងបៀតបៀនកេរ្តិ៍ខ្មាសកេ្មងស្រីជាអនីតិជន ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បុរសជនជាតិអង់គ្លេសដែលត្រូវឃាត់ខ្លួននេះឈ្មោះឃែរ រ៉ូប៊ឺតក្រេសស៊ី អាយុ៦៩ ឆ្នាំ ស្នាក់នៅក្នុង ខុនដូ ឌីអឹម បន្ទប់លេខ៨អា ជាន់ទី៨ អគាលេខ១០៩ ផ្លូវលេខ៤៧០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបានចូលមកប្រទេសកម្ពុជាយូរឆ្នាំមកហើយក្នុងនាមជាភ្ញៀវទេសចរ និងមានជំនាញជាវេជ្ជបណ្ឌិត ។ ចំណែកក្មេងស្រីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ ដោយគ្រាន់តែដឹងថា មានអាយុ១៤ឆ្នាំម្នាក់ អាយុ១២ឆ្នាំម្នាក់ អាយុ៦ ឆ្នាំម្នាក់ និងអាយុ៥ឆ្នាំម្នាក់ជាជនជាតិខ្មែរ ដែលមាន ទីលំនៅខណ្ឌច្បារអំពៅ ។ នាពេលកន្លងមក បុរសនេះ បានទាក់ទងឲ្យគេរករកទិញក្មេងស្រីជាអនិជនទាំង៤នាក់ នាំទៅកាន់ខុនដូដែលខ្លួនជួលស្នាក់នៅ ដោយឲ្យក្មេងស្រីអាយុ១៤ឆ្នាំក្នុងរយៈពេល៣ថ្ងៃចំនួន៣០០០ដុល្លារ ជាថ្នូរនឹងការរួមរ័ក(ទិញព្រហ្មចារី)។ ចំណែកក្មេងស្រីតូចៗ៣នាក់ ឲ្យប្រាក់ម្តងៗពី១០០-៣០០ដុល្លារ ជាថ្នូរនឹង ឲ្យបៀមលិង្គ បោសអង្អែល (បៀតបៀនកេរខ្មាស ) ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចឆែកឆេរក្នុងបន្ទប់ស្នាក់នៅរឹបអូសបាន ថ្នាំសម្រើប មួយចំនួន ប្រេងរំអិលសម្រាប់លាបលឹង្គ ជាច្រើនដប និងស្បែកជើងក្មេងស្រីៗ ជាច្រើនគូ ទុកជាភស្តុតាង ។
បន្ទាប់មកជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់ ដោយចោទប្រកាន់៣ បទល្មើស គឺទី១-រំលោភសេពសន្ថវៈក្មេងអនីតិជន ២-ជួញដូរផ្លូវភេទ និងទី៣- បៀតបើកេរ្តិ៍ខ្មាស ៕ ស រស្មី