រុស្ស៊ីចំណាយទឹកប្រាក់១៧.៥ពាន់លានដុល្លារផលិតនាវាផ្ទុកយន្តហោះ ប្រជែងជាមួយអាមេរិក

ចែករំលែក៖

នាវាផ្ទុកយន្តហោះថ្មីរបស់រុស្សុី មាន ទំហំធំបំផុតលើពិភពលោក ដោយមានផ្ទៃស្មើនឹងពហុកីឡដ្ឋាន៣បូកបញ្ចូលគ្នា។ ប្រភពព័ត៌មានពីកម្លាំងទាហានជើងទឹក រុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីមានគម្រោងផលិត នាវាផ្ទុកយន្តហោះធំបំផុតលើពិភពលោកធំជាងនាវាប្រភេទ Nimitz របស់អាមេរិក ទៅទៀត។

នាវាផ្ទុកយន្តហោះប្រភេទ Shtorm របស់ រុស្ស៊ីមាន ទំហំធំជាងពហុកីឡដ្ឋាន៣បូកបញ្ចូលគ្នា ក្លាយទៅជានាវាផ្ទុកយន្តហោះធំបំផុតលើពិភពលោក។ នាវាផ្ទុក យន្តហោះខាងលើដើរដោយថាមពល បរមាណូ ដោយមាននាវិកដល់ទៅ៤ពាន់ នាក់ ហើយអាចផ្ទុកយន្តហោះចម្បាំងដល់ទៅ៩០គ្រឿង គឺច្រើនជាង ៣ដង នៃនាវាផ្ទុកយន្តហោះបច្ចុប្បន្នរបស់អាមេរិក។

តាមគម្រោង នាវាផ្ទុកយន្តហោះថ្មីរបស់រុស្ស៊ីក្នុងគោលដៅ ឈានមុខលើនាវាផ្ទុកយន្តហោះធំបំផុតរបស់អាមេរិក ប្រភេទ Nimitz ។
នាវាផ្ទុកយន្តហោះថ្មី Shtorm របស់ រុស្ស៊ីឬហៅថា 23EOOE មានតម្លៃដល់ទៅ ១៧,៥ពាន់លានដុល្លារ ហើយនឹងត្រូវដាក់ ឲ្យដំណើរការនៅឆ្នាំ២០៣០។

គម្រោងអភិវឌ្ឍន៍ ផលិត នាវាផ្ទុកយន្ត ហោះរបស់រុស្ស៊ី គឺជាយុទ្ធសាស្ត្រពង្រឹង កម្លាំងយោធារបស់ប្រធានាធិបតីពូទីន។ នាវាផ្ទុកយន្តហោះថ្មីរបស់រុស្ស៊ី អាចជួយ ឲ្យប្រទេសនេះមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហានៅលើដែន សមុទ្រ។

ប្រធានាធិបតីរុស្ស៊ី លោកពូទីនធ្លាប់ បានបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំខាងមុខ គឺនៅឆ្នាំ២០២០ កម្លាំងទាហាន ជើងទឹក រុស្ស៊ី ត្រូវបានអភិវឌ្ឍធ្វើឲ្យទំនើប បាន៧០ ភាគរយ។ ទាំងនោះជាលទ្ធផល របស់ ប្រធានាធិបតីរស្ស៊ី ក្នុងការពង្រឹង កម្លាំង ទាហាននិងអាវុធ ឲ្យក្លាយទៅជាប្រទេស មហាអំណាចពិតប្រាកដ។

បច្ចុប្បន្ន រុស្ស៊ីមាននាវាផ្ទុកយន្តហោះ មួយគ្រឿង ដែលអាចផ្ទុកយន្តហោះបាន ៣០គ្រឿង មាននាវិក ១.៧០០នាក់។ ចំណែកនាវាផ្ទុកយន្តហោះទីពីរ អាចផ្ទុក បានដល់ទៅ ៩០គ្រឿង និងនាវិកដល់ទៅ ៤.០០០នាក់។

ចំណែកអាមេរិកវិញ មាននាវាផ្ទុកយន្ត ហោះដល់ទៅ១០គ្រឿង ប្រភេទ Nimitz ក្នុងនោះមាន២គ្រឿងដើរដោយថាមពល បរមាណូ អាចផ្ទុកយន្តហោះចម្បាំង បាន ៩០ គ្រឿង រួមជាមួយ នឹងឧទ្ធម្ភាគចក្រ និង មាននាវិក ដល់ទៅ៥០០០នាក់។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសចំណាយប្រាក់ ៥៤ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ ពង្រឹងវិស័យយោធា ក្នុងនោះមានការផលិត នាវាផ្ទុកយន្តហោះ ២គ្រឿងបន្ថែមទៀត ដែលមានភាពទំនើបជាងមុន។

ចំណុចទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា រុស្ស៊ី នៅតែដើរមិនទាន់អាមេរិក នៅក្នុងសកម្មភាពយោធា បើទោះបីរុស្ស៊ី មាន គ្រាប់បែកបរមាណូច្រើនជាងអាមេរិកក្តី។

ក្រុមអ្នកវិភាគបានលើកឡើងថា បើ មានសង្គ្រាមកើតឡើងនោះ រុស្ស៊ីពិបាក ក្នុងការយកឈ្នះអាមេរិកខ្លាំងណាស់ ដោយ សារតែ រុស្ស៊ី មិនមានកម្លាំងទាហាននៅក្រៅប្រទេសដូចជាអាមេរិក ឬនៅកៀកទឹក ដីអាមេរិក ដើម្បីវាយប្រហារឲ្យបានទាន់ ពេលវេលា។ចំណែកអាមេរិកវិញជាប្រទេស មហាអំណាចពិភពលោក ពិតជាបានគិត គូរយ៉ាងល្អិតល្អន់ ទៅលើប្រទេស ដែលមានបំណងដណ្តើមមហាអំណាចពីអាមេរិក ដូចជារុស្ស៊ីនិងចិនជាដើម។

បើនិយាយពីរុស្ស៊ី អាមេរិកដូចជាបានឡោមព័ទ្ធរុស្ស៊ីដោយអាវុធទំនើបៗជាច្រើន ដែលអាមេរិកបានបញ្ជូនទៅកាន់តំបន់ អឺរ៉ុប ក្នុងនោះមានទាំងអាវុធបរមាណូផងដែរ។ ក្រុមអ្នកឯកទេសលើកឡើងថា បើ មានសង្គ្រាមកើតឡើង រវាងអាមេរិកនឹង រុស្ស៊ី ពេលនោះរុស្ស៊ី អាចប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកនិងមីស៊ីលឆ្លងទ្វីប វាយប្រហារអាមេរិក។ ប៉ុន្តែការវាយប្រហារ នោះ ពិបាកចូលដល់ទឹកដីអាមេរិកខ្លាំងណាស់ ទម្រាំតែមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ ហោះចូលដល់ទៅ អាមេរិក នោះ ត្រូវឆ្លងកាត់រនាំងការពារជាច្រើន ដំណាក់កាល នៅព្រំដែនរុស្ស៊ី នៅមហា សមុទ្រ និងនៅលើទឹកដីអាមេរិក ទៀតផង ។ មីស៊ីលទាំងនោះនឹងមិនអាចហោះចូលទឹកដីអាមេរិកបានឡើយ។

ចំណែក ការវាយប្រហាររបស់អាមេរិកទៅលើរុស្ស៊ីវិញ មិនពិបាកនោះឡើយ ដោយ អាមេរិកមានទាហាននៅជាប់ព្រំដែនរុស្សុីស្រាប់ និងមានអាវុធទំនើបៗជាច្រើន អាចវាយចូលពីគ្រប់ទិសទី តាំងពីដែន អាកាសនិង ថ្មើរជើងផងដែរ។ ក្រុមអ្នក ឯកទេស បញ្ជាក់ថា បើសង្គ្រាមបរមាណូ កើតឡើងនោះ រុស្ស៊ីទម្លាក់គ្រប់បរមាណូ បរមាណូលើអាមេរិក មួយគ្រាប់ អាមេរិកអាចទម្លាក់ទៅលើរុស្ស៊ីបានដល់ទៅ១០គ្រាប់ ។ តើភាគីណាមួយនឹងឈ្នះ ?

ចំណុចទាំងនោះហើយទើប រុស្ស៊ី ស៊ូ ទ្រាំ នឹងការ(ប្រមាថ)ដាក់ទណ្ឌកម្មពី អាមេរិក និងការគំរាមកំហែងគ្រប់បែបយ៉ាងពីអាមេរិក ដោយសាររុស្ស៊ីដឹងយ៉ាងច្បាស់ ថា មិនអាចយកឈ្នះអាមេរិកបាននាពេលនេះឡើយ ។

នៅពេលនេះរុស្ស៊ី និងចិន បូកបញ្ចូល គ្នា ក៏មិនទាន់អាចធ្វើអ្វីអាមេរិកបានដែរ។ បើសម្លឹងមើលពីប្រាក់ចំណាយសម្រាប់ ការពារជាតិវិញ សម្រាប់យោធា ចិននិង រុស្ស៊ី បូកបញ្ចូលគ្នា មិនបានពាក់កណ្តាល អាមេរិកផង ។ ចំណែកនាវាផ្ទុកយន្តហោះ ចិន និងរុស្ស៊ី មានម្នាក់មួយគ្រឿងប៉ុណ្ណោះ ។ ប៉ុន្តែចិនទើបដាក់នាវាផ្ទុកយន្តហោះទីពីរ របស់ខ្លួនចុះទឹកហើយ ការដាក់ចុះនោះ គឺ ស្ថិតនៅទីតាំងផលិតនាតំបន់ដាលាន ខេត្ត លីវនីញ។

នាវាផ្ទុកយន្តហោះទី២នេះ គឺផលិត ដោយបច្ចេកវិទ្យាចិនផ្ទាល់ ត្រូវបានដាក់ ចុះ ក្នុងទឹក ស្ថិតនៅទីតាំងផលិតកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមេសា ។ នេះជា នាវាទី២ ហើយដែលនាវាផ្ទុកយន្តហោះទីមួយឈ្មោះ លីវនីញ ទិញពីប្រទេសអ៊ុយក្រែនហើយកែលម្អដាក់ឲ្យប្រើប្រាស់នៅ ក្នុងជួរកម្លាំងទាហានជើងទឹកចិនកាលពីឆ្នាំ២០១២។

នាវាផ្ទុកយន្តហោះថ្មីរបស់ចិនជាប្រភេទ Type-001A មិនទាន់ដាក់ឈ្មោះ នៅឡើយ ។ នាវាខាងលើមានចំណុះ៧០ ពាន់តោន មានប្រវែង ៣១៥ម៉ែត្រ ទទឹង ៧៥ម៉ែត្រ គឺធំជាងបន្តិចនឹងនាវាផ្ទុកយន្តហោះមុន ។

តាមគម្រោង នាវាផ្ទុកយន្តហោះទី២ ត្រូវដាក់ចុះតាំងពីថ្ងៃទី២៣ ខែមេសា ជា ថ្ងៃគម្រប់ខួប៦៨ឆ្នាំ ថ្ងៃបង្កើតកម្លាំងទាហាន ជើងទឹក ប៉ុន្តែដោយមិនអំណោយផល ទើបពន្យារពេល ដល់ថ្ងៃទី២៦ ខែមេសា។

បើចិននិងរុស្ស៊ីចងប្រជែងយកមហា អំណាចជាមួយអាមេរិកគឺត្រូវចំណាយ ពេល អភិវឌ្ឍអាវុធរាប់សិបឆ្នាំទៀត ទើបអាច ដើរទាន់អាមេរិក៕

ngabo175-ty-usd-lam-tau-san-bay-sanh-ngang-my_271723155 ngabo175-ty-usd-lam-tau-san-bay-sanh-ngang-my_271726381 ngabo175-ty-usd-lam-tau-san-bay-sanh-ngang-my_27172447

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print