កង្វះបង្គន់អនាម័យសម្រាប់ក្រុមសន្តិសុខការពារកិច្ចប្រជុំកំពូលអាស៊ាន

ចែករំលែក៖

រដ្ឋាភិបាលហ្វុីលីពីនបានដាក់ពង្រាយកម្លាំងសន្តិសុខរហូតដល់ទៅ៤មុឺននាក់ ដើម្បីធានា សន្តិសុខដល់កិច្ចប្រជុំអាស៊ានដែលធ្វើឡើងនៅទីក្រុង Pasay ប៉ុន្តែសន្តិ សុខជាង ៤.០០០នាក់ដែលការពារទីតាំងនៃកិច្ចប្រជុំប្រឈម នឹងកង្វះបង្គន់អនាម័យប្រើប្រាស់ដោយសន្តិសុខត្រូវយាមល្បាតនៅទីនោះ២៤ម៉ោង។

ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំអាស៊ានលើកទី៣០ ធ្វើឡើងនៅប្រទេស ហ្វុីលីពីន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមេសា រដ្ឋាភិបាលហ្វុីលីពីនបានដាក់ ពង្រាយទាហាន៤មុឺននាក់ការពារ ដោយសារតែនៅក្នុងប្រទេសនេះមានក្រុមភេរវ កម្មលាយឡំអាចបង្កអសន្តិសុខបានគ្រប់ពេល។

នៅពេលទៅត្រួតពិនិត្យ លើការការពារ សន្តិសុខនៅរដ្ឋធានី នាថ្ងៃទី២៦ ខែមេសា ស្នងការប៉ូលិសលោក Oscar Albayalde បានបញ្ជាក់ថា នៅទីនេះខ្វះបង្គន់អនាម័យ និងទឹកផឹកសម្រាប់ក្រុមសន្តិសុខ។ លោក បញ្ជាក់ថា នៅទីតាំងនៃកិច្ចប្រជុំ គឺមជ្ឈ មណ្ឌលវប្បធម៌ហ្វុីលីពីន និងមហាវិថី Roxas ក្នុងទីក្រុង Pasay គ្មានបង្គន់អនាម័យចល័ត មួយណាឡើយ សម្រាប់សន្តិសុខស្រីប្រើ ប្រាស់។

នៅពេលនេះដែរស្នងការប៉ូលិសបាន ទាក់ទងទៅអង្គភាពពាក់ព័ន្ធក្នុងការដាក់ បង្គន់ចល័ត ពី៨០ទៅ១០០កន្លែង និងទឹកផឹកសម្រាប់ក្រុមសន្តិសុខការពារដែល បំពេញការងារអស់ពីសមត្ថភាពជូនកិច្ច ប្រជុំ៕

Wc (2) Wc (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print