ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ នៅក្បែផ្ទះម្ចាស់ដើមកាកូនក្រមុំឈ្មោះ ស្រី ចេតប៉ក់ ភេទប្រុស អាយុ ៥០ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបឹងចក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បានឲ្យដឹងថា ហ្វូងអ្នកលេងអាវុធស្នាប់ដៃភ្ញៀវកូនកំលោះចូលវាយភ្ញៀវកូនក្រមុំ បណ្ដាលឲ្យរងររបួសស្រាល និងធ្ងន់ចំនួន ៥នាក់រួមទាំងមេភូមិបឹងចក រួមទាំងបាត់ចំណងដៃប្រមាណ ១០លានរៀលផងដែរ ខណៈភ្ញៀវកំពុងហូបអាហា.ស្ដាប់ភ្លេង និងរាំលេងកម្តផងនោះ។
ប្រភពព័ត៌មានខាងលើបន្តថា ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរោងអាពាហ៍ពិពាហ៍កូនកំលោះ.ក្រមុំ ស្ថិតក្នុងភូមិបឹងចក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ជនរងរបួសនៅក្នុងហេតុការណ៍ខាងលើមានចំនួន ០៥នាក់ ក្នុងនោះបែកឈាមចំនួន ០៣នាក់ រួមទាំងលោក មេភូមិបឹងចកផងដែរ ហើយជនរងរបួសទាំងសុទ្ធជាអ្នកឃាត់កុំអុកឡុកកម្មវិធី ហើយក៍បានបាត់ចំណងដៃ(ភ្ញៀវមិនចង) ប្រមាណ ១០លានរៀល ហើយជនបង្កអុកឡុកក្នុងកម្មវិធីត្រូវបានគេស្គាល់សុទ្ធជាមកពីខាងភ្ញៀវកូនកំលោះ បានធ្វើសកម្មភាពចំពេលភ្ញៀវកំពុងអង្គុយហូបអាហាបណ្ដើរ ស្ដាប់ភ្លេងបណ្ដើរ និងរាំរែកលេងកម្សាន្តបណ្ដើរផងនោះដែរ ស្រាប់តែផ្ទុះរឿងកើតឡើងឈុលពេញ វង់រាំក្នុងរោយងតែម្តង ហើយក្រុមជនបង្កអាចចងគំនំទុកជាស្រាច់ក៍ថាបាន ព្រោះនៅពេលផ្ទុះរឿងឡើងមានស្នាប់ដៃជាអាវុធគ្រប់ដៃ ក្រោយធ្វើសកម្មភាពគេបាននាំគ្នាគេចខ្លួនបាត់អស់។
បញ្ហាខាងលើ៖ លោក វរសេនីយ៍ត្រី លីវ សេងហុីម អធិការនគរបាលស្រុកស្រុកកណ្ដៀងបានឲ្យ អ្នកសារព័ត៌មាន ដឹងតាមទូរស័ព្ទនាព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះថា ករណីហឹង្សាដោយចេតនាក្នុងពិធីអាពាហ៍ពិពាហ៍ខាងលើពិតជាបានកើតឡើងមែន តែត្រង់ថារងរបួសប៉ុន្មាននាក់ឬបាត់ចំណងដៃអ្វីនោះ លោកមិនទាន់ទទលបានរបាយការណ៍ច្បាស់លាស់នៅឡើយនោះទេ ក៍ប៉ុន្តែក្នុងករណីខាងលើនេះ កំលាំងបានឃាត់ខ្លួនជនដល់ម្នាក់ឈ្មោះ ប៊ិន គាន ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិវត្តលាម ឃុំស្យា ស្រុកកណ្ដៀង ហើយជននេះបានដាល់ជនរងគ្រោះឈ្មោះ ង៉ែត គឹមអៀង ភេទប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបឹងចក ឃុំស្យាស្រុកកណ្ដៀង(កន្លែងកើតហេតុ)។
លោក វរសេនីយ៍ត្រី អធិការនគរបាលស្រុកកណ្ដៀងបន្តទៀតថា ចំពោះជនបង្កបានឃាត់ខ្លួនយកមកបន្តនីតិវិធីនៅអធិការដ្ឋាននៅឡើយ ចំណែកផ្សេងៗទៀតកំពុងបន្តការស្រាវជ្រាវ ៕ បឹុម ពិន