ព័ត៌មានប្រកាសអាសន្នតាមប្រព័ន្ធ ផ្សព្វផ្សាយដូចជា ទូរទស្សន៍ វិទ្យុ និងទូរស័ព្ទ ឲ្យពលរដ្ឋដឹងភ្លាមៗ។ ក្រៅពីនេះ ប្រទេស នេះក៏បានចេញសៀភៅណែនាំផងដែរ ដើម្បីឲ្យពលរដ្ឋរបស់ខ្លួនដឹងពីវិធីសាស្ត្រការពារខ្លួននៅពេលដែលទទួលបានការ ប្រកាសអាសន្ន។
នៅក្នុងសៀវភៅណែនាំពីការវាយ ប្រហារដោយបរមាណូ និងមីស៊ីលពីកូរ៉េខាង ជើង។ នៅក្នុងសៀវភៅនោះ រដ្ឋាភិបាល ជប៉ុនបានអំពាវនាវដល់ពលរដ្ឋត្រូវតែចាប់អារម្មណ៍ទៅលើប្រព័ន្ធប្រកាសអាសន្ន ដែល មានឈ្មោះថា J Alert ដើម្បីឲ្យពលរដ្ឋ ដឹងបានមុខថា នឹងមានការវាយប្រហារពី សត្រូវ។
បើកូរ៉េខាងជើងវាយប្រហារដោយមីស៊ីលមែននោះ ពលរដ្ឋជប៉ុនមានពេលវេលាតែ១០នាទីប៉ុណ្ណោះដើម្បីភៀសខ្លួន។ ទាំងនោះហើយទើបជប៉ុនខិតខំផ្តល់ព័ត៌មានឲ្យទាន់ពេលវេលា ក៏ព្រោះតែជប៉ុនធ្លាប់មាន បទពិសោធន៍ដោយសារតែអាមេរិកទម្លាក់គ្រាប់បែកបរមាណូចំនួន២គ្រាប់នៅទីក្រុងហុីរ៉ូសុីម៉ា និងហ្កាណាគី។ ទាំងនោះហើយ បានជារដ្ឋាភិបាលជប៉ុនបង្កើនការប្រកាសអាសន្នក៏ដូចជាផ្តល់ចំណេះដឹងពីការលាក់ខ្លួនពេលរងការវាយប្រហារ៕
ប្រែសម្រួល៖ ម៉ែវ សាធី