ភ្នំពេញ៖ បុរសម្នាក់សង្ស័យថា បែកថ្នាំបានយកកាំបិតកាប់មន្ត្រីនគរបាលប៉ុស្តិ៍បឹងស្រឡាងម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ខណៈដែលមន្ត្រីរូបនោះចូលទៅចាប់ខ្លួនបុរសដែលសង្ស័យថាបែកថ្នាំនោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវ២៧១ ម្តុំស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បុរសសង្ស័យបែកថ្នាំបង្កហិង្សានេះ ឈ្មោះ ប៉ាង សុគន្ធា អាយុ៣២ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ ។ រីឯមន្ត្រីនគរបាលដែលរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីព្យាបាល ៕
...
ដោយ៖ ស រស្មី