បែក​ថ្នាំ​យក​កាំបិត​កាប់​ប៉ូលិស​ប៉ុស្តិ៍​បឹង​ស្រឡាង​បណ្តាល​ឲ្យ​រង​របួស

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ម្នាក់​សង្ស័យ​ថា​ បែក​ថ្នាំ​បាន​យក​កាំបិត​កាប់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បឹង​ស្រឡាង​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ខណៈ​ដែល​មន្ត្រី​រូប​នោះ​ចូល​ទៅ​ចាប់ខ្លួន​បុរស​ដែល​សង្ស័យ​ថា​បែក​ថ្នាំ​នោះ​ ។​ ​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្លូវ​២៧១​ ម្តុំ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ សង្កាត់​បឹង​ស្រឡាង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​ ​

បុរស​សង្ស័យ​បែក​ថ្នាំ​បង្ក​ហិង្សា​នេះ​ ឈ្មោះ​ ប៉ា​ង​ សុ​គ​ន្ធា​ អាយុ​៣២​ឆ្នាំ​ ស្នាក់​នៅ​ និង​មុខរបរ​មិន​ពិតប្រាកដ​ ។​ រីឯ​មន្ត្រី​នគរបាល​ដែល​រង​របួស​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រុ​ស្ស៊ី​ដើម្បី​ព្យាបាល​ ៕​

IMG-20150925-WA0045IMG-20150925-WA0047 (1) IMG-20150925-WA0048 (1)

...

ដោយ៖ ស​ រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print