ស្រុកខ្សាច់កណ្តាល ៖ ប្រជាពលរដ្ឋ៣៤០០នាក់ទទួលបានការពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ពីក្រុមសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តចតេជោ

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តចតេជោ ដឹកនាំដោយលោកបណ្ឌិត ហ៊ុន  ម៉ាណែត បានចុះមកពិនិត្យព្យាបាលជំងឺទូទៅ ពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះ និងសុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃ ។

សកម្មភាពមនុស្សធម៌នេះធ្វើឡើងនៅវេលាម៉ោង៨និង១៥នាកទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចសាលាអនុវិទ្យាល័យព្រែកក្របៅ ស្ថិតនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ក្នុងឱកាសនោះមានបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមពិនិត្យព្យាបាលចំនួន៣៤០០នាក់  ដែលទទួលបានការ ពិនិត្យព្យាបាលជំងឺជូន ក្នុងនោះក៏មានពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះ និងសុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃ ពីក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តច តេជោដឹកនាំដោយលោក បណ្ឌិត ហ៊ុន ម៉ាណែត ។

ចំណែកសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ ត្រូវបានការពារដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំនួន៣៥នាក់ ជូនថ្នាក់ដឹកនាំទទួលបានសុវត្តិភាព  ៕ ស្អាងជ័យ

...

5a75e59e-4691-43ed-a4cf-7dd694b2d59c 37db233b-0e7e-4eda-bf43-3fa595d3a355 95f21c06-2c27-46d5-8a69-9e8ee56093ac 410ca751-17d9-4ee2-a18e-b2b384d5ab9f b1c094c5-d9b6-4648-a066-fbd634f103fd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print