ខេត្តកណ្តាល ៖ ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តចតេជោ ដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចុះមកពិនិត្យព្យាបាលជំងឺទូទៅ ពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះ និងសុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃ ។
សកម្មភាពមនុស្សធម៌នេះធ្វើឡើងនៅវេលាម៉ោង៨និង១៥នាកទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចសាលាអនុវិទ្យាល័យព្រែកក្របៅ ស្ថិតនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ក្នុងឱកាសនោះមានបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមពិនិត្យព្យាបាលចំនួន៣៤០០នាក់ ដែលទទួលបានការ ពិនិត្យព្យាបាលជំងឺជូន ក្នុងនោះក៏មានពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះ និងសុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃ ពីក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តច តេជោដឹកនាំដោយលោក បណ្ឌិត ហ៊ុន ម៉ាណែត ។
ចំណែកសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ ត្រូវបានការពារដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំនួន៣៥នាក់ ជូនថ្នាក់ដឹកនាំទទួលបានសុវត្តិភាព ៕ ស្អាងជ័យ