រថយន្តក្រុងចេញពីប៉ោយប៉ែតពេលយប់ភាគច្រើនដឹកទំនិញអត់បង់ពន្ធ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរជាច្រើននៅក្នុងប៉ោយប៉ែត យករថយន្តទៅដឹកទំនិញគេចពន្ធ សព្វសារពើប្រធានការិយាល័យគយដើម ទីនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានរង ការរិះគន់ថា ឃុបឃិតបើកភ្លើងខៀវឲ្យក្រុមហ៊ុនទាំងនោះដឹកទំនិញដោយសេរីទើបការដឹកជញ្ជូនទំនិញបានដោយរលូនទៅកាន់ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតបាន ឲ្យដឹងថា បច្ចុប្បន្នទំនិញគ្រប់ប្រភេទមិន ដឹងជាមានពន្ធ ឬអត់ពន្ធទេ ត្រូវបាននាំ ចូលពីប្រទេសថៃ តាមរទេះហើយបន្តទៅស្តុកទុកនៅចំណតរថយន្តក្រុងមួយចំនួនដែលនៅតាមដងផ្លូវជាតិលេខ៥ ដែលមានចម្ងាយប្រមាណជា១គីឡូម៉ែត្រពីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ទំនិញទាំងនោះ ខ្លះត្រូវបានកម្មករសែងដាក់រថយន្តក្រុង ភ្លាមៗ ។ រីឯខ្លះទៀតរហូតដល់រសៀលបន្តិចទើបលើកដាក់លើរថយន្តក្រុងដែលត្រូវ ចេញដំណើរនៅពេលយប់ ។

ការដឹកទំនិញតាមរថយន្តក្រុងបាន ដូច្នេះដោយសារថាទំនិញ ដែលតែងតែដឹក តាមរថយន្តតាក់ស៊ីបានងាកមកដឹកតាម រថយន្តក្រុងវិញ ធ្វើឲ្យរថយន្តក្រុងដែល សម្រាប់ដឹកមនុស្ស បែរជាទៅដឹកទំនិញពេញទាំងលើទាំងក្រោម ។

បើតាមអ្នកដែលតែងតែធ្វើដំណើរតាមរថយន្តក្រុងនៅពេលយប់ពីប៉ោយប៉ែតឬ ទីរួមខេត្តបន្ទាយមានជ័យទៅកាន់រាជធានីភ្នំពេញបានឲ្យដឹងដែរថា ការធ្វើដំណើរ ពេលយប់តាមរថយន្តក្រុង មិនដឹងថា ក្រុមហ៊ុនកំណត់ឲ្យមនុស្សជិះ ឬយ៉ាងណា នោះទេ បានជារថយន្តក្រុងនីមួយៗ មិនមាន មនុស្សច្រើននោះឡើយ ពោលគឺភាគ ច្រើនមានតែទំនិញ ហើយទំនិញទាំងនោះពុំដែលឃើញមានការត្រួតពិនិត្យពីសមត្ថកិច្ចតាមផ្លូវឡើយ ។

សម្រាប់ក្រុងប៉ោយប៉ែត មានក្រុមហ៊ុន រថយន្តក្រុងដឹកអ្នកដំណើរធំៗជាង១០ក្រុមហ៊ុននោះមានក្រុមហ៊ុនដែលដឹកអ្នកដំណើរ បង្វែរទៅដឹកទំនិញដូចជាក្រុមហ៊ុនថោង ស៊ីង ដឹកអ្នកដំណើរ, ក្រុមហ៊ុនបូពា៌ដឹកអ្នកដំណើរ , ក្រុមហ៊ុន លី ហុង ដឹកអ្នក ដំណើរ , និងក្រុមហ៊ុន អង្គរអ៊ិចប្រេស ដឹក អ្នកដំណើរ ព្រមទាំងរថយន្ត KSRV ដឹកអ្នក ដំណើរជាដើម។

សម្រាប់ទំនិញដែលដឹកតាមក្រុមហ៊ុន ខាងលើ គឺថ្លឹងជាគីឡូគិតលុយ ដោយក្នុង មួយគីឡូតម្លៃ៧០០រៀល មិនថាមានពន្ធ ឬអត់ពន្ធឡើយ ត្រូវបានក្រុមហ៊ុនរថយន្តក្រុងទាំងនេះធានាដល់ភ្នំពេញ ។

តាមប្រពភពីឈ្មួញមួយចំនួនដែលរក ស៊ីស្របច្បាប់បានឲ្យដឹងថា ចំពោះទំនិញ ដែលដឹកតាមរថយន្តក្រុងខាងលើភាគច្រើនជាទំនិញនាំចូលពីថៃ ដោយមានឈ្មួញនិង ក្រុមហ៊ុនប្រកាសពន្ធបន្លំភ្នែក ដូចជា ប្រកាសពន្ធ៥០ តែនាំចូល១០០ ឬមិនបង់ ពន្ធសោះតែគ្រាន់តែនិយាយថាបាន ប្រកាសពន្ធរួច ជាការសម្រេចដោយ មិនភ័យព្រួយមានអ្នកតាមដាន ឬត្រួត ពិនិត្យឡើយ ។ ព្រោះថា ទំនិញទាំងនោះពុំបានស្តុកទុកនៅក្នុងឃ្លាំងទេ គឺនាំចូល ហើយបន្តដឹកតាមរថយន្តក្រុងចែកចាយភ្លាមៗ ។

ជុំវិញបញ្ហារថយន្តក្រុងដែលមានអាជ្ញាប័ណ្ណដឹកអ្នកដំណើរ បែរជាមកដឹកទំនិញ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រុម ហ៊ុនរថយន្តក្រុងសុទ្ធតែមានច្បាប់ដឹកអ្នកដំណើរតែបើប្រព្រឹត្តខុសពីការសុំច្បាប់គឺជាភារកិច្ចរបស់សមត្ថកិច្ចជាអ្នកអនុវត្ត ។

មន្រ្តីនគរបាលការិយាល័យចរាចរណ៍ជើងគោករបស់ស្នងការនគរបាលខេត្ត បន្ទាយមានជ័យបានឲ្យដឹងថា ក្រុមហ៊ុន រថយន្តក្រុងដឹកអ្នកដំណើរ សម្រាប់តែដឹក អ្នកដំណើរនិងទំនិញតិចតួចដែលអ្នក ដំណើរយកតាមខ្លួនមិនអាចយកទៅដឹក ទំនិញបានឡើយ គឺវាខុសទៅនឹងច្បាប់ ។ កន្លងមកការិយាល័យចរាចរណ៍បានឃាត់អប់រំទៅលើអ្នកបើករថយន្តទេសចរណ៍ដែល យកទៅដឹកទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដឹក ។ តែសម្រាប់រថយន្តក្រុងសមត្ថកិច្ច មិនដែលបានឃាត់អប់រំនោះទេ ដោយគ្រាន់តែបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តប៉ុណ្ណោះ ៕ សហការី

...

aaa-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print