ខេត្តពោធិ៍សាត់៖ អ្នកលេងដំបងដែកបំពុងទីបចំនួន ២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានឃាត់ខ្លួន ដើម្បីយកទៅបំពេញនីតិវិធីបន្ត ខណៈជនសង្ស័យបានវាយលើគូរទំនាស់បណ្ដាលឲ្យរងរបួសយ៉ាងដំណំ នៅក្នុងវង់រាំធុងបាស់កម្សាន្តបុណ្យសពប្រាំពិលថ្ងៃ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចរោងបុណ្យសពប្រាំពិលថ្ងៃ ស្តិតក្នុងភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានបានឲ្យដឹងថា ជនបង្ករបួសស្នាមលើគូរទំនាស់ក្នុងវង់រាំធុងបាស់កម្សាន្តកម្តបុណ្យសពប្រាំពិលថ្ងៃត្រូវឃាត់ខ្លួនទី ១ឈ្មោះ ឌីម ច្រូច ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ និងទី ២ឈ្មោះ ទួន សារ៉ាយ ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នអ្នកទាំងពីនាក់ រស់នៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់(កន្លែងកើតហេតុ)។
ប្រភពព័ត៌មានខាងលើបន្តថា ការឃាត់ខ្លួនសង្ស័យទាំងពីនេះធ្វើឡើងក្រោយពីពួកបានបង្កការអុកឡុកក្នុងពិធីបុណ្យសពប្រាំពិលថ្ងៃមួយ ប៉ុន្តែម្ចាស់កម្មវិធីនោះមិនបានសុំការអនុញាតិអាជ្ញាធរនោះ ហើយពួកគេបានប្រើប្រាស់ដែកបំពុងទីបជាអាវុធ បានវាយលើគូរទំនាស់ឈ្មោះ ម៉ៅ ភារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ និងបក្ខពួកម្នាក់ទៀតឈ្មោះ ឡែន ភេទប្រុស អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរ ជនរងរបួសទាំងពីមានទីលំនៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន (ជាមួយគ្នានឹងជនដៃដល់)បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ភ្លាមនោះជនរងរបួសទាំងពីនាក់ត្រូវបានគេបញ្ជូទៅព្យាបាលនៅមណ្ឌលសុខភាពបឹងខ្នារ ចំណែកជនសង្ស័យបង្ក(ដៃដល់)កម្លាំងបាននាំយកមកទីបញ្ជាដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន ដើម្បីបំពេញនីតិវិធីសំណំឯកសារផ្សេងៗ ៕ បឹុម ពិន