ខេត្តកណ្តាល ៖ ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជិតចូលមកនាពេលខាងមុខនេះ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិ ភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារចុះជួយឃុំចំនួន៣ក្នុងស្រុកកៀនស្វាយ បានជុំរុញប្រជាពលរដ្ឋ ដែលមានសិទ្ធ ទៅបោះឆ្នោត ជ្រើសរើសនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ អោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសសមា ជិកក្រុមប្រឹក្សាឃុំ… ដែលបងប្អូនគិតថាជួយអភិវឌ្ឍន៍មូលដ្ឋានអោយមានភាពរីកចម្រើន បំរើប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ គឺមានតែគណបក្ស ប្រជាជនកម្ពុជា តែប៉ុណ្ណោះ ។
ប្រសាសន៍ជុំរុញប្រជាពល រដ្ឋអោយទៅបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំនេះបានលើកឡើងនៅ ព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧ គ្រាដែល លោក ម៉ក់ ពេជ្ជរឹទ្ធ ដឹក នាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៩៥០នាក់មកពីភូមិជ្រោយតាប៉ា ,ភូមិចន្លក់ ,និងភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្នុងពិធីជួបសំណេះសំ ណាលនេះដែរ លោក ម៉ក់ ពេជ្ជរឹទ្ធបានប្រាប់ប្រជាពលរដ្ឋដូច្នេះ ថា ” ទីណាមានការលំបាកទីនោះមានមុខ ក្រុមការងាររបស់គណបក្សប្រជាជន ចុះមកជួយដើម្បីដោះស្រាយសំណូមពរ ជួបសំណេះសំណាលជាមួយបងប្អូន និង ស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃ….មិនមែនចុះមកដើម្បីសន្យាហើយមិនធ្វើនោះទេ…. បើជាមន្ត្រីរបស់គណបក្សប្រជាជនពិតប្រាកដគឺបំរើប្រជាជន…..យក
ចិត្តទុកដាក់ជាមួយប្រជាជន..ដោះស្រាយសំណូមពរជូនប្រជាជនដោយមិនប្រកាន់និន្នាការនយោ បាយ….មិនរើសអើង…តែសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតថា មានតែគណបក្សប្រជាជនប៉ុណ្ណោះដែលយកចិត្តទុកដាក់ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេ រហូតទទួលបានសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ និងការពារស្ថេរភាពនយោបាយ….។
លោកប្រធានក្រុមការងារ បានបញ្ជាក់បន្ថែមថាទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់អាជ្ញាធរនិងក្រុមការងារចុះជួយមូលដ្ឋាន បើបងប្អូនមានបញ្ហាអ្វីនៅក្នុងគ្រួសារសូមនិយាយអោយត្រងទៅត្រងមក..កុំខ្លាចរអែងអី…ដើម្បីអោយក្រុមការងាររបស់គណបក្សប្រជាជនបានដឹងនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ…! ក្រុមការងារចុះមកជួបជាមួយបងប្អូននៅពេលនេះគឺជាកូនចៅរបស់ទេវតាអោយមកបំរើប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋគ្រប់បញ្ហាដែលកើតមានឡើងនៅក្នុងគ្រួសារក៍ជានៅក្នុងមូលដ្ឋាន…អ្វីដែលជួបការលំបាកនៅក្នុងគ្រួសារនិងសំណូមពរយ៉ាងណានោះ.. សូមនិយាយអោយត្រង់ៗមក.. ដើម្បីអោយក្រុមការងាររកវិធីដោះស្រាយជូនទៅតាមសំណូមពរ ..សូមកុំខ្លាចរអែងអី…!
លោកប្រធានក្រុមការងារ បានបន្តទៀតថា អនុវត្តតាមប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុងនិងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែផ្តាំផ្ញើដល់ក្រុមការងាត្រូវចុះតាមមូលដ្ឋានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋមិនអោយប្រជាពលរដ្ឋណាម្នាក់អត់អង្ករច្រកឆ្នាំនោះឡើយ…ប្រសាសន៍ផ្តាំផ្ញើក្នុងភាពទទួលខុសត្រូវជាមួយប្រជាពលរដ្ឋនេះ ត្រូវបានក្រុមការងារចុះតាមមូលដ្ឋានអនុវត្តជាប្រចាំ ។ អ្វីដែលសំខាន់សូមលោកមេភូមិ-មេឃុំដែលជាសេនាធិការអោយក្រុមការងារចុះជួយមូលដ្ឋាន ត្រូវចុះជាប់ជាប្រចាំក្តាប់ពត៍មានអោយបានហើយរាយការណ៍ពីតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋមកក្រុមការងារដើម្បីដោះស្រាយជូន ។
ជាមួយនិងសំណូមពរជាច្រើនដូចជាខ្វះខាតថវិការក្នុងការព្យាបាល , ខ្វះមធ្យោបាយជិះទៅសាលា , ខ្វះថវិការសម្រាប់ទិញសម្ភារៈជួសជុលផ្ទះ ខ្វះបណ្តាញទឹកស្អាត, ត្រូវបានលោក ប្រធានក្រុមការងារដោះស្រាយជូនភ្លាម់ៗ និងផ្តល់អំណោយជាអង្ករ ក្នុង១គ្រួសារៗ ១០គីឡូក្រាម ចំពោះស្ត្រីដែលឆ្លងទន្លេទទួលបានថវិការ២០ម៉ឺនរៀលគ្រប់ក្រុមគ្រួសារទាំងអស់ ៕ សណ្តោស