ពលរដ្ឋរុស្ស៊ី ជិតពាក់កណ្តាលមិនពេញចិត្តនឹងរដ្ឋាភិបាល

ចែករំលែក៖

រដ្ឋាភិបាលរុស្ស៊ី បច្ចុប្បន្នអាចមិនទទួលបានការគាំទ្រច្រើនទេនៅពេលខាងមុខ ខណៈដែលមានពលរដ្ឋជាច្រើនបង្ហាញការមិនពេញចិត្តទៅលើការដឹកនាំរបស់រដ្ឋា ភិបាល ដែលធ្វើឲ្យមានគម្លាតជាច្រើនរវាងអ្នកមាននឹងអ្នកក្រ ។

ចំណុចទាំងនោះហើយ ដែលជាហេតុធ្វើឲ្យពលរដ្ឋជាច្រើនធ្វើបាតុកម្មប្រឆាំងរដ្ឋា ភិបាលនាពេលកន្លងមក។ ពលរដ្ឋ មួយចំនួន ធំយល់ឃើញថា រដ្ឋាភិបាលដែលដឹកនាំ ដោយលោកពូទីន និងលោកមេដវេដេវ ធ្វើឲ្យពលរដ្ឋ ក្រកាន់តែក្រទៅ។

តាមការស្ទង់មតិនាពេលកន្លងមកថ្មីៗដែលសារព័ត៌មាន The Business Insider ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា បានឲ្យដឹងថា តួរលេខមួយដែល បានមកពី ការបោះឆ្នោតធ្វើការស្ទាបស្ទង់ មតិ របស់ប្រជាពលរដ្ឋរុស្សុីបានបង្ហាញថា ការកើនឡើងនៃចំនួនអ្នកក្រ មិនពេញចិត្តទៅនឹងលោកនាយករដ្ឋមន្ត្រីរុស្សុី Dmitry Medvedev មានប្រមាណជា ៤៥ភាគរយ នៃប្រជាពលរដ្ឋសរុប ដែលមានបំណង ចង់ឲ្យមានការ លាលែងពីតំណែង ។

តួលេខនៃការស្ទាបស្ទង់មតិ ដែលត្រូវ បានបង្ហាញចេញ កាលពីថ្ងៃពុធ ទី២៦ ខែមេសាកន្លងមក ដោយមជ្ឈមណ្ឌល Levada ក្នុងគោលបំណងដើម្បី ស្វែងរក បញ្ហា ស៊ីជម្រៅ នៃនយោបាយដឹកនាំ របស់ លោកនាយករដ្ឋមន្ត្រីរូបនេះ ដែលបាន ឡើងមកកាន់តំណែង ចាប់តាំងតែពី ឆ្នាំ២០១២មក ស្របពេលដែលលោក ពូទីន កាន់តំណែងជាប្រធានាធិបតី ។

ការស្ទាបស្ទង់លើកនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពីថ្ងៃទី៧ ខែមេសា ទៅដល់ថ្ងៃ ទី១០ ខែមេសា តាមរយៈការសម្ភាស ផ្ទាល់ ពីប្រជាជនរុស្សុីប្រមាណជា ១.៦០០នាក់ មកពីតំបន់នានានៅជុំវិញប្រទេស និង បានរកឃើញថា ៤៥ភាគរយ ដែលបាន និយាយថា លោក Medvedev គួរតែចាក ចេញពីតំណែង ជានាយករដ្ឋមន្ត្រីរុស្សុី ៕

Russia (2) Russia (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print