សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងនៅថ្ងៃទី២៩ ខែមេសា បានផ្សាយថា កូរ៉េខាងត្បូង និងអាមេរិកបានបញ្ជាក់ថា កូរ៉េខាងជើងទើបតែបាញ់មីស៊ីល១គ្រាប់ បរាជ័យ។ ការសាកល្បងខាងលើក្នុងពេល ដែលស្ថានភាពក្នុងតំបន់កំពុងតែតានតឹងខ្លាំងឡើង។ ការបាញ់មីស៊ីលខាងលើរបស់ កូរ៉េខាងជើង ធ្វើឡើងនៅតំបន់ Pukchang ខេត្ត Pyeongan កាលពីព្រឹក ថ្ងៃទី២៩ ខែមេសា ម្សិលមិញ។
មន្ត្រីអាមេរិកមួយរូបបាននិយាយទៅកាន់សារព័ត៌មាន CNN ថា កាំជ្រួចមីស៊ីលខាងលើផ្ទុះពេលហោះចេញពីជើងទម្រ។ មន្ត្រីអាមេរិកបានបញ្ជាក់ថា មីស៊ីលដែល កូរ៉េខាងជើងទើបតែសាកល្បងនោះជា ប្រភេទ KN-17 ប្រើប្រាស់សម្រាប់កម្ទេចនាវាចម្បាំង។
កន្លងមកកូរ៉េខាងជើង ក៏បានបាញ់ សាកល្បងមីស៊ីល Sinpo នៅឆ្នេរសមុទ្រ ភាគខាងកើតប្រទេសនេះតែបរាជ័យ។
ក្រោយពេលកូរ៉េខាងជើងសាកល្បងមីស៊ីលភ្លាមៗ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្កោលទោសដល់កូរ៉េ ខាងជើងថា មិនគោរពចិន ក៏ដូចជាប្រធានា ធិបតី ស៊ី ជីនពីង។ លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅលើបណ្តាញ Twitter របស់លោកនៅព្រឹកថ្ងៃទី២៩ ខែមេសា ថា «កូរ៉េខាងជើងមិនគោរពដល់ការចង់បាន ដំណោះស្រាយរបស់មេដឹកនាំចិន ពេល បន្តសាកល្បងកាំជ្រួចមីស៊ីលនៅថ្ងៃនេះ»។
ប្រធានាធិបតីអាមេរិកបានព្រមានថា ស្ថានភាពអាចបង្កឲ្យមានសង្គ្រាមទ្រង់ ទ្រាយធំជាមួយកូរ៉េខាងជើង។ ប៉ុន្តែប្រធានា ធិបតីអាមេរិក ក៏មានបំណងចង់បញ្ចៀស សង្គ្រាម និងមិនចង់ឲ្យឧបទ្វីបកូរ៉េមាន គ្រាប់បែកបរមាណូឡើយ។
ក្នុងរយៈពេល១០០ថ្ងៃដែលប្រធានា ធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់ អំណាចមកទល់ពេលនេះ កូរ៉េខាងជើង បានសាកល្បងមីស៊ីល៥លើកមកហើយ។ នៅពេលនេះដែរកូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី