ភ្នំពេញ៖ ប្រសិនបើអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមនបើមិនគោរពលោក ជួន វណ្ណា អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី អំពើពីវិធានការបង្ក្រាបបទល្មើសបនល្បែងសុីសងក្នុងដែនរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន ឬមិនបានយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ទេគួរតែគោរពបទបញ្ជាដ៏តឹងតែងពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជានិងដាក់ចេញមកថ្មីៗនេះ?
បែរជាអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌចំការមន រឹតតែផ្កើនឡើងៗហើយដោយមិនព្រមអនុវត្តន៍នឹងបទបញ្ជា ខាងលើសោះបណ្តែតបណ្ដោយឲ្យល្បែងក្រឡុកខ្លាឃ្លោកដ៏ធំកំពុងដំណើរការយ៉ាងអនាធិបតេយ្យដែលអាងខ្នងមានសមត្ថកិច្ចមូលដ្នាននិងប្រជាការពារខណ្ឌចំការមនកាងដាច់បណ្ដោយឲ្យលេងយ៉ាងគគ្រឹកគ្រែងនៅតាមផ្លូវដួងហែមកន្លែងលក់សាច់ឆ្កែ១៦៨ខាងក្រោយអធិការដ្នាននគរបាលខណ្ឌចំការមនតែម្តង ហើយពួកគេលេងចាប់ពីម៉ោង៥ល្ងាចរហូតដល់ម៉ោង១២យប់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើទោះជាការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព នៅតែជាការយកចិត្តទុកដាក់ជំរុញពីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែការបង្ក្រាបបទល្មើស បនល្បែងស៊ីសង ដើម្បីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌចំការមននៅមានកម្រិត ខណៈអាជ្ញាធរ សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ មានភាពធូរលុង អនុញ្ញាតឲ្យទីតាំងបនល្បែងជាច្រើនកំពុងដំណើរការយ៉ាងអនាធិបតេយ្យ និងបង្កើតពីក្តីព្រួយបារម្ភលើសន្តិសុខ សុវត្ថិភាពពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។
គួរបញ្ជាក់ថា ស្នងការនគរបាលរាជធានី បានដាក់បញ្ជាដល់សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវបន្ដបង្ក្រាបល្បែងស៊ីសង និង បញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋានឲ្យជាប់ជាប្រចាំ ដើម្បីលប់បំបាត់បញ្ហា នៅក្នុងសង្គមទាំងនេះ ឲ្យខានតែបាន ហើយ ចំពោះភូមិសាស្ដ្រណា ដែលមានបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងតែមិនបង្ក្រាប ស្នងការនគរបាលរាជធានីនឹងចាត់ឲ្យកម្លាំងការិយាល័យចុះទៅបង្ក្រាប ហើយអស់លោកនឹងត្រូវទទួលខុសត្រូវ ចំពោះវិន័យរបស់កម្លាំងនគរបាលជាតិ និងចំពោះមុខច្បាប់ដោយអនុវត្តន៍តាមចរាចរណ៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គេចាំមើលថា តើលោកចៅហ្វាយខណ្ឌចំកាមន លោកអធិការខណ្ឌ ហ៊ានបង្ក្រាបទីតាំងខាងលើបានឬអត់ ៕ ស រស្មី