សមាគមន៍យោធិនពិការជាង១០០នាក់ តំណាងឲ្យប្រជាពលរដ្ន៣៥៩គ្រួសារនាំគ្នាតវ៉ារឿងដីធ្លីរបស់ពួកគាត់ដែលអាជ្ញាធរមិនឲ្យចូលកាន់កាប់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២៩ខែមេសា ឆ្នាំ២០១៧សមាគមន៍យោធិនពិការជាង១០០នាក់ តំណាងឲ្យប្រជាពលរដ្ន ៣៥៩ គ្រួសារ បាននាំគ្នាតវ៉ារឿងដីធ្លី នៅភូមិបន្ទាយ រងៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ពាក់ព័ន្ធនិងដីដែលពួកគាត់ធ្លាប់បានកាន់កាប់២ទៅ៣ឆ្នាំ ក្នុងអំឡុងឆ្នាំ២០០៤ក្រោយមកត្រូវបានអាជ្ញាធរស្រុកនិងខេត្តព្រមទាំងមន្រ្ដីរដ្ឋបាលព្រៃឈើ ហាមឃាត់និងដកហូតយកមិនឲ្យពួកគាត់ចូលកាន់កាប់ដីរបស់ខ្លួនទៅវិញ។

លោក គឹម ឃាង ប្រធានសមាគមន៍យោធិនពិការ បានឆ្លើយក្នុងកិច្ចសម្ភាសថា លោកបានសុំពីសមាគមន៍យោធិនពិការអភិវឌ្ឍន៍កសិកម្មបន្ទាយរងៀង ពីឆ្នាំ២០០៤ រហូត២០០៥  ដោយមានការស៊ីញ៉េពី (លោក កៅ ឆេង មេឃុំក្រយា ;  លោក ពេជប៉ក់ អភិបាលស្រុកសន្ទុក ; លោកគឹមវ៉ាស៊ី ; លោក ណាំទុំ អភិបាលខេត្តកំពង់ធំ)រហូត ក្រសួងមហាផ្ទៃ និងមានព្រហស្ប លេខា ពីព្រះករុណា ព្រះមហាក្សត្រ ជួយអន្ដរាគមមក អភិបាលខេត្តឲ្យជួយដោះស្រាយ តែការដោះស្រាយនេះពុំបានគ្រប់ជ្រុងជ្រោយ នោះទេ  ។ ចំពោះការតវ៉ាថ្ងៃនេះពួកយើងខ្ញុំចង់បានដីសមាគមន៍យោធិនពិការអភិវឌ្ឍន៍កសិកម្មបន្ទាយរងៀងចំនួន(៨០០)  ប្រាំបីររយហិចតា មកវិញតែប៉ុណ្ណោះ  គ្រាន់បានក្រុមគ្រួសារយោធិនពិការយើងរស់រាន់ មានជីវិតក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចនាយករដ្នមន្រ្ដី  ហ៊ុនសែន ដែលតែងមានប្រសាសន៍ថាទីណាមានទុក្ខលំបាក ទីនោះមានការដោះស្រាយ ជួយដល់ប្រជាពលរដ្ន ដោយមិនទុក្ខឲ្យពលរដ្នណាម្នាក់រងគ្រោះដោយសារអត់ឃ្លាន នោះទេ ។ តែឥឡូវនេះ ពួក យោធិនពិការ យើង មានទុក្ខលំបាកហើយ  ដូច្នេះយើងខ្ញុំ មានតែលើកម្រាមដៃដប់ អង្វរសុំឲ្យសម្ដេច មេត្តាជួយដោះស្រាយឲ្យពួកយើងដែលជាសមាគមន៍ជនពិការនេះ បានរស់រាននិងប្រកបមុខរបរឲ្យបានសមរម្យផង ។

លោក តិ ញ្ញាតា  នាយខ័ណ្ឌ រដ្នបាលព្រៃឈើ ខេត្តកំពង់ធំ បានឆ្លើយតបក្នុងកិច្ចសម្ភាសថា កាលណោះយើងបានដកដីគាត់ក្នុងឆ្នាំ២០០៩ និង២០១០ ដោយមានការដោះដូរជាថ្នូរ ហើយបានអញ្ចើញគាត់មករស់នៅក្នុងដីកា១១៣ ក្នុងឃុំថ្មសំលៀង ចំនួន៣៥៩ គ្រួសារ តែកាលណោះស្ថិតិគ្រួសារចេះតែឡើងរហូតដល់៤០០ទៅ៥០០គ្រួសារ  ហើយលោកអភិបាលខេត្តបានខិតខំជួយដោះស្រាយតែរហូតរាងមក ប៉ុន្តែដីនៅក្នុងឃុំថ្មសំលៀងនោះបានតែដីលំនៅដ្ឋានទេ អ្នកខ្លះអត់បានដីបង្កបង្កើនផល  ទើបយកពួកគាត់ទៅដាក់នៅដីកា ៤៨ មួយទៀត នៅសូងសាង ។ បន្ទាប់មកមានមួយក្រុមទៀតស្នើរសុំ  លោកអភិបាលខេត្តបានចារ ឲ្យ ១០០គ្រួសារទៀតទៅនៅត្រពាំងប្ញស្សី   តែរហូតមកដល់ពេលនេះហេតុអីនៅតែមានអ្នកខ្វះទៀត  បើមានអ្នកខ្វះពិតប្រាកដមែននោះសុំឲ្យដាក់សំនើរសុំតាមរយះអាជ្ញាធរភូមិ ឃុំស្រុកចុះ។

លោក យស់ បញ្ញារិទ្ធ អភិបាលស្រុក សន្ទុក បានឆ្លើយតបក្នុងកិច្ចសម្ភាសថា លោកទើបនិងមក កាន់ជាអភិបាលស្រុកថ្មីពុំបានដឹងស៊ីជម្រៅ ទេតែប្រសិនបើមានអ្នកខ្វះដីពិតប្រាកដមែនសុំឲ្យពួកគាត់ដាក់សំណើរសុំមក អាជ្ញាធរមក ដើម្បីយើងពិនិត្យមើលសំណុំបែបបទទៅតាមច្បាប់ ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ យើងបានទំនាក់ទង់តាមទូស័ព្ទ ដើម្បីចង់ដឹងពីដំណោះស្រាយពាក់ព័ន្ធនិងរឿងនឹង តែដោយសារ លោកជាប់រវល់ប្រជុំពុំទាន់បានបកស្រាយទេ រហូតមកដល់ពេលនេះ ៕ ប៊ុន រិទ្ធី

...

thom-1 (4) thom-1 (5) thom-1 (6) thom-1 (7) thom-1 (8) thom-1 (9) thom-1 (10) thom-1 (11) thom-1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print