ភ្នំពេញ ៖ លោក ប៉ាសុជាតិវង្ស សមា ជិកគណកម្មាធិកណ្តាល និងជាប្រធានគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និង លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីសំណេះសំណាល និងប្រកាស សម្រួលភារកិច្ច និងទទួលស្គាល់សមា សភាព ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនា សាសនិអ៊ិស្លាមគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនៅមន្ទីរ គណបក្សប្រជាជន កម្ពុជារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៧ ។
សមាសភាព ក្រោយពីការកែសម្រួល និងត្រូវបានប្រកាសទទួលស្គាល់នៅពេលនេះ គឺមានសរុប៣៩រូប ដែលមកពីខណ្ឌ ចំនួន៣នៅរាជធានីភ្នំពេញ គឺខណ្ឌជ្រោយ ចង្វា ខណ្ឌឫស្សីកែវ និង ខណ្ឌច្បារអំពៅ។ សមាសភាពទាំងនេះមានភារកិច្ចធ្វើជាសេនាធិការគណៈអចិន្ត្រៃយ៍គណៈចលនាសាសនិកអ៊ិស្លាម ដើម្បីចលនាសាសនិកអ៊ិស្លាមទូទាំងរាជធានី គាំទ្រគណបក្សប្រជាជន កម្ពុជា។
លោក អូស្មាន ហាស្សាន់ ប្រសាសន៍ថា សមាសភាពគណៈចលនាទាំងអស់ ទាំង រាជធានីក្តី និង ទូទាំងប្រទេសក្តី ត្រូវពង្រឹងសាមគ្គីក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ការសាមគ្គីភាពគឺជា កម្លាំងចលករនាំទៅរកសេចក្តីសុខក្សេ មក្សាន្តភាពជោគជ័យ សម្រាប់សហគមន៍ យើងសម្រាប់ជាតិយើង ។
លោកបន្តថា ការសាមគ្គីរបស់យើងជាធ្លុងមួយកន្លងមក បានធ្វើឲ្យមានអ្វីៗគ្រប់បែបយ៉ាងសម្រាប់សហគមន៍ ហើយប្រទេសជាតិទាំងមូលត្រូវបានកសាងឲ្យមានការ អភិវឌ្ឍន៍យ៉ាងលឿនដែលមិននឹកស្មាន ដល់។
លោកប៉ា សុជាតិវង្ស មានប្រសាសន៍ផ្តាំផ្ញើដល់សមាសភាពគណៈចលនាទាំងឡាយ ឲ្យពង្រឹងការប្រមូលផ្តុំកម្លាំមហាជន យុវជន និងពលរដ្ឋគ្រប់ស្រទាប់ឲ្យទៅ បំពេញតួនាទីជាពលរដ្ឋមួយរូប គឺជាការ អញ្ជើញបំពេញកាតព្វកិច្ចក្នុងការចូលរួមបោះឆ្នោតក្រុប្រឹក្សាឃុំសង្កាត់ឲ្យបាន គ្រប់ៗគ្នា ដែលនៅសល់តែ៣៤ ថ្ងៃទៀត ប៉ុណ្ណោះ គឺនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះហើយ ។
សូមកុំឲ្យមានការ អាក់ខាន ដោយកត្តា ផ្សេងៗ ជាពិសេសសម្រាប់អ្នកដែលទៅ បំពេញការងារក្រៅ ប្រទេសក្តី រឺតាមខេត្ត ផ្សេងៗក្តី ។ លោកបន្តថា ការបោះឆ្នោតមានសារៈសំខាន់ណាស់គឺជាការជ្រើសរើសមេដឹកនាំដ៏ត្រឹមត្រូវ គឺវាជាការសម្រេចជោគ វាសនារបស់យើងដ៏ត្រឹមត្រូវតែការដែល មិនអញ្ជើញទៅបោះឆ្នោតសោះ ឬការ សម្រេចជ្រើសរើសគណបក្សនយោបាយ ដែលខុស ដែលអសមត្ថភាព គឺយើងខ្លួនឯងជាអ្នកដែលធ្វើឲ្យជោគវាសនាសម្រាប់ ឆាកជីវិតយើងផ្ទាល់ ក្រុមគ្រួសារយើង និង ពលរដ្ឋទាំមូលទទួលបរាជ័យ។
ក្នុងឱកាសនេះដែរ លោកប៉ា សុជាតិវង្ស ក៏បានពាំនាំនូវថវិកាជាអំណោយរបស់ សម្តេចវិបុលបញ្ញាភក្តី សាយ ឈុំ អនុ ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដើម្បីចែកជូនដល់សមាជិក សមាជិកាគណៈចលនា និងអង្គពិធីចូលរួម មាន៦០០នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល ៕ សំរិត