ខេត្តស្វាយរៀង ៖ រថយន្តសាមុយថ្មីស្រឡាងមួយគ្រឿងសម្រាប់ទុកដឹកសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋក្នុងឃុំដូងត្រូវបានលោក ហុង វិណុល អនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូង បានធ្វើពិធីប្រគល់ឲ្យលោកប្រធានមណ្ឌលសុខភាពដូងកាលពីព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០១៧។
លោកតឹកយីប្រធានមណ្ឌលសុខភាពឃុំដូងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកហុងវិណុលអនុប្រធានក្រុមការងារស្រុករមាសហែកនិងជាប្រធានថ្នាក់ពង្រឹងឃុំដូង ដែលលោកតែងតែបានចំណាយថវិការផ្ទាល់ខ្លួនព្រមទាំងគិតគូរពីសុខទុក្ខលំបាករបស់ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសគឺប្រជាពលរដ្ឋដែលមានជំងឺធ្ងន់និងស្ត្រីសម្រាលកូនពិបាកក្នុងការធ្វើដំណើរនោះទើបលោក បានប្រគល់រថយន្តសាមុយថើម្បីជាការងាយស្រួលសម្រាប់ដឹកបងប្អូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តក៏ដូចជាឆ្លងទៅព្រំដែនប្រទេស វៀតណាម ។
លោកបានបន្តថា មិនតែប៉ុណ្ណោះលោកហុងវិណុលក៏បានផ្ដល់អាគារមួយខ្នង ដែលមានទំហំ៦ម៉ែត្រគុណនិង១៥ម៉ែត្រមាន៣បន្ទប់ដើម្បីងាយស្រួលដល់បងប្អូនស្ត្រីដែលសម្រាលកូនរួចសម្រាកព្យាបាលបន្តផងដែរ។
នាចុងបញ្ចប់លោកក៏ដូចជាគ្រូពេទ្យទាំងអស់ដែលបម្រើការងារនៅមណ្ឌលសុខភាពឃុំដូងទាំងអស់សូមជូនពរដល់លោកហុងវិណុលប្រធានថ្នាក់ពង្រឹងក្នុងឃុំដូងក៏ដូចជាក្រុមការងារគណះបក្យប្រជាជនកម្ពុជាពិសេសគឺលោកសៅសុខាប្រធានថ្នាក់ពង្រឹងស្រុករមាសហែកទទួលបានពុទ្ធពរទាំង៤ប្រការអាយុវណ្ណះសុខពលកុំបីឃ្លានឃ្លៀតឡើយ។ បន្ទាប់មកលោកហុងវិណុលក៏បានឧបត្ថមថវិការដល់ក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពឃុំដូង១៤រូបក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល ៕ យឹម សុថាន