ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ កងកម្លាំងនគរបាលនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុក ទាំង ១២ ចម្រុះឱ្យនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍្រត្រី ហ៊ូ វ៉ាន់ នី ស្នងការនគរបាលខេត្តសៀមរាប ដែលទើបតែនឹងតែងតាំង បានឱ្យកម្លាំងនគរបាល យកចិត្តទុកដាក់អនុវត្តនូវភារកិច្ចជំនាញរបស់ខ្លួនបានជាប្រចាំ ជាពិសេស ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលនៅជិតប្រជាពលរដ្ឋ ឱ្យចុះសួរសុខទុកប្រជាពលរដ្ឋនៅតាមបណ្តាខ្នងផ្ទះ និងប្រគល់អត្តសញ្ញាណបណ្ណ ព្រមទាំងផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើម្បីឈ្វេងយល់ឱ្យបានកាន់តែស៊ីជម្រៅឈានទៅរួមចំណែកក្នុងការបង្កា ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ និងរក្សាបាននូវសន្តិសុខ សុវត្ថិភាពឱ្យបានកាន់តែល្អប្រសើរឡើងវិញផងដែរ ។
សូមបញ្ជាក់ផងដែរថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ មេត្តាចូលរួម ដើម្បីថែរក្សាការពារ និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យបានកាន់តែល្អប្រសើរទ្វេដងឡើងថែមទៀត ៕ ប៊ុនរិទ្ធី