ប្អូនថ្លៃដាល់បងថ្លៃ២ដៃ ព្រះរាជអាជ្ញាបញ្ជានគរបាលចាប់ដាក់ញាត់ទ្រុង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានកំលាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ធ្វើការឃាត់ខ្លួនក្រោយទទួលបានបណ្ដឹងរបស់ជនរងរបួស ដោយកណ្ដាប់ដៃបុរសម្នាក់ជាប្អូនថ្លៃដាល់ចំនួន ២ដៃ រួមទាំងជេប្រមាថមងាយថែមទៀត ដោយគ្មានមូលហេតុច្បាស់លាស់។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងរបួស ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់បានឲ្យដឹងតាមទូរស័ព្ទនាព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ នេះថា ជនសង្ស័យឈ្មោះ អ៊ុំ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ(កន្លែងកើតហេតុ)។

នាយប៉ុស្តិ៍នគរបាលបន្តថា ចំណែកជនរងរបួសឈ្មោះ ជឹង ទ្រី ភេទប្រុស អាយុ ៥២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំជាមួយគ្នាជនដៃដល់ បញ្ជាក់៖ ជនដៃដល់ និងជនរងរបួសត្រូវជា(បងថ្លៃ ប្អូនថ្លៃ) ហើយការដែលឃាត់ខ្លួនជនសង្ស័យដៃដល់ក្នុងករណីហឹង្សានេះ ធ្វើឡើងក្រោយទទួលពាក្យបណ្ដឹងរបស់ជនរងរបួសជាបងថ្លៃ ដោយអះអាងថាកាលពីវេលាម៉ោង៩ និង៣៨ទីនាព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ជនដៃដល់(អ៊ុំ ចន្ថា) ត្រូវជាប្អូនថ្លៃ បានមកទាញបងថ្លៃ(ជឹង ទ្រី)ទំលាក់ពីលើកាំជង្ដើ និងដាល់ចំនួន ២ដៃ បណ្ដាលឲ្យរងរបួស ថែមទាំងជេប្រមាថកប់ៗមាត់ដោយគ្មានមូលហេតុច្បាសលាស់ ប៉ុន្តែជនដៃដល់ជាប្អូនថ្លៃបានបញ្ជាក់ថា មូលហេតុខឹងគាត់ពូកែកាន់ជើងប្អូនម្នាក់ផ្សេងទៀត ខណៈកំពុងមានទំនាស់ជាមួយខ្លួន។

ករណីខាងលើ បើតាមប្រភពព័ត៌មានពីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងតាមទូរស័ព្ទដែរថា បញ្ហាហ្នឹងចាប់ភ្លាមបញ្ជូនភ្លាម ខណៈមានបទបញ្ជាពីថ្នាក់លើ ក៍ដូចជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តជាដើម៕  បឹុម ពិន

...

6bfa988d-9202-4a4a-9e6b-76c083840be7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print