ខេត្តប៉ៃលិន ៖ ជនសង្ស័យជាមុខសញ្ញាចាស់៣នាក់ និងវត្តុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិនបានដឹកនាំកម្លាំង៥នាក់ជាកម្លាំងមន្ទីរយុត្តិធម៍រួចបានសហការជាមួយមូលដ្ឋានក្រុងប៉ៃលិនដឹកនាំដោយលោកវ,ទោ,នងវណ្ណនីប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តប៉ៃលិនធ្យោបាយធ្វើដំណើរមានរថយន្ត០២គ្រឿង បានចុះបង្ក្រាបករណីប្រើប្រាសគ្រឿងញៀនដោយខុសច្បាប់ ។
ហេតុការនេះបានកើតឡើងនៅវេលាម៉ោង២៣និង៥៤នាទីថ្ងៃទី២៩ខែ០៤ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់ភ្នំយ៉ាតក្នុងភូមិតាង៉ែនលើ,សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ តាមសមត្តកិច្ចអ,ហ,ខេត្តប៉ៃលិនលោក នង វណ្ណនី ជាប្រធានមន្ទីរយុត្តិធម៍បានឲ្យដឹងថា ដោយគោរពទៅតាមតួនាទី និងភារៈកិច្ចក្នុងការយក ដោយក្រោមការដឹកនាំពីរលោក ស៊ាង វណ្ណដន បញ្ជាការរង,អ,ហ ខេត្តប៉ៃលិនបានដាក់បញ្ជាដ៏តឹងរឹងឲ្យក្រុមការងារជំនាញរបស់,ក,ស,ចុះស្រាវជ្រាវតាមដានរាល់បទល្មើសគ្រប់រូបភាព ជាពិសេសបទល្មើសចាស់និងបទល្មើសបច្ចុប្បន្ន ដែលប្រើប្រាសគ្រឿងញៀនមួយកន្លែងដែលកំពង់ធ្វើសកម្មភាព ដែលមានរូបភាពនៅចំណុចខាងលើ, ជនសង្ស័យទាំង៣ នាក់នោះដែលសមត្តកិច្ច អ ,ហ ខេត្តបានចុះសហការជាមួយអ ហ,ក្រុងប៉ៃលិនបានឃាត់ខ្លួននោះស្ថិតនៅចំណុចភូមិសង្កាត់ខាងលើ ។
លោក,នង វណ្ណនី បានបន្តថា ទីតាំងដែលជនសង្ស័យទាំង៣នាក់កំពង់ធ្វើសកម្មភាព គឺជាករណីជាក់ស្ដែង ជាមុខសញ្ញាចាស់ ,ជនសង្ស័យទាំង៣នាក់នេះមានឈ្មោះ ទី១ឈ្មោះ ហំ សុខហេង ភេទប្រុសអាយុម២៤ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិអូរគាំ សង្កាត់ទួលតាឯក ក្រុង ខេត្តបាត់ដំបង,បានសារភាពថា ខ្លួនពិតជាបានប្រើប្រាសគ្រឿងញៀនពិតប្រាកដមែនដោយខ្លួនបានជិះម៉ូតូទៅទិញថ្នាំពីខេត្តបាត់ដំបងយកមកសម្រាបប្រើប្រាស។
ទី២ឈ្មោះណុប ផានិត ភេពប្រុសអាយុ២៤ឆ្នាំមុខរបរធ្វលសំណង់រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង ខេត្តប៉ៃលិន ,ជនសង្ស័យម្នាក់នេះបានសារភាពចំពោះសមត្តកិច្ចកងរាជអាវុធហត្ថខេត្តថា ខ្លួនពិតជាប្រើប្រាសថ្នាំញៀនមែន ហើយខ្លួនបានជក់ថ្នាំញៀនយូរមកហើយរួចឪពុកនិងម្ដាយបានបញ្ជូនទៅមណ្ឌុលអប់រំ ក្រោយមកបានកែប្រែក៏បានចេញពីមណ្ឌុលអប់រំក៏ធ្វើសកម្មភាពបន្តទៀត , ទី៣ឈ្មោះ ឈឿន ឆវ័នភេទប្រុសអាយុ២០ឆ្នាំមុខរបរគ្មាន00, រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុង ខេត្តប៉ៃលិន បានឆ្លើយថា ខ្លួនពិតជាបានប្រើប្រាសថ្នាំញៀនមែន យូរមកហើយ រួចសមត្តកិច្ចអ ,ហ,ក៏ធ្វើតេស្តឃើញមែន។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ក្រោយពីបានឃាត់ខ្លួននិងសារភាពរួច យកមកពិនិត្យហើយធ្វើតេស្តទឹកនោមឃើញ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តប៉ៃលិនកំពង់កសាងសំណុំរឿងរួច នៅព្រឹកថ្ងៃទី១ខែ០៥ឆ្នាំ២០១៧នេះបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់វិធានការតាមច្បាប់ ៕ ស សារ៉េត