ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ ហើយជិះម៉ូតូទៅប៉ះម៉ូតូមួយគ្រឿងទៀតចំពីក្រោយ បណ្ដាលឲ្យដួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺ បុរសម្នាក់បានជិះម៉ូតូម៉ាកហង់ដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FK.1028 ធ្វើដំណើចេញពីផ្លូវព្រះមុនីរ៉េត មកផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសរងគ្រោះខាងលើ បានជិះម៉ូតូម៉ាកMSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FM.5216 ដោយជិះម្នាក់ឯងមកពីក្រោយម៉ូតូហុងដាឌ្រីម ហើយស្រវឹងស្រាឡើងជោកជាំផងនោះ ក៏ជ្រុលទៅប៉ះពីក្រោយបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ចំណែកភាគីខាងម៉ូតូហុងដាឌ្រីម រងរបួសស្រាល ។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិចឯកជនសួគ៌ា ដឹកយកទៅសង្គ្រោះ ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យ ចុះវាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ាដង្កោ