ដូណាល់ ត្រាំ សរសើរ គីម ជុងអ៊ុន ថាជា«មនុស្សឆ្លាត»

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាត់ទុកមេដឹកនាំវ័យក្មេងកូរ៉េខាងជើងជាមនុស្ស«ឆ្លាត»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ថា លោកក៏មិនដឹងថាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មានការគិតត្រឹមត្រូវ ឬយ៉ាងណានោះទេ ប៉ុន្តែលោក ត្រាំ បញ្ជាក់ ថា លោក គីម ជុងអ៊ុន ពិតជាត្រូវប្រឈម មុខនឹងបញ្ហាយ៉ាងច្រើនក្នុងពេលដែលឡើងដឹកនាំប្រទេសក្នុងអាយុ២៧ឆ្នាំក្រោយឪពុកទទួលមរណភាពនៅឆ្នាំ២០១១។

ការឡើងដឹកនាំប្រទេសទាំងវ័យក្មេង បើគ្មានការឆ្លាតវៃទេ នោះនឹងត្រូវបាត់ បង់អំណាចជាមិនខាន។ ប៉ុន្តែលោក គីម ជុងអ៊ុន បានពុះពារគ្រប់ឧបសគ្គទាំងខាងក្នុង និងខាងក្រៅដើម្បី បន្តឈរជើងដឹកនាំប្រទេសរហូតមកទល់ពេលនេះ។

លោក ត្រាំ បញ្ជាក់ថា «ខ្ញុំប្រាកដថា មានមនុស្សជាច្រើន ប៉ុនប៉ងដណ្តើមអំណាច ពីលោក គីម ជុងអ៊ុន ក្នុងនោះមានទាំង ឪពុកមា និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ប៉ុន្តែ លោក គីម ជុងអ៊ុន នៅតែរក្សាតំណែងបាន ហើយថែមទាំងពង្រឹងបានអំណាច ទៀត ផង។ មិនត្រឹមតែប៉ុណ្ណោះត្រូវប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ក៏ដូចជាសត្រូវនៅខាងក្រៅ ទៀត។ ទាំងនោះជាសកម្មភាពដែលមេ ដឹកនាំវ័យក្មេងដទៃទៀតមិនអាចធ្វើបានឡើយ»។

ភាពតានតឹងនៅកើនឡើងជាបន្ត បន្ទាប់ ហើយទីក្រុងព្យុងយ៉ាងនៅតែបន្តសាកល្បងកាំជ្រួចមីស៊ីល និងប្រកាសពី ការគ្រោងសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ផងដែរនៅពេលដ៏ខ្លីខាងមុខ។ ដើម្បីទប់ស្កាត់ការសាកល្បងគ្រាប់បែក បរមាណូអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះនិងនាវាចម្បាំង នាវាមុជទឹក ព្រមទាំងកាំជ្រួចមីសុីលការពារទៅកាន់ប្រទេសកូរ៉េខាងត្បូង ត្រៀមវាយប្រហារកូរ៉េខាងជើង។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត បើទោះបីកូរ៉េខាងជើងធ្វើតេស្តមីស៊ីលថ្មីចុងក្រោយបំផុតរបស់ព្យុងយ៉ាងបញ្ចប់ដោយភាពបរាជ័យក៏កូរ៉េខាងជើងនៅតែបន្តដើម្បី ឲ្យសម្រេចបាននូវមហិច្ឆតាអភិវឌ្ឍផលិតមីស៊ីលនុយក្លេអ៊ែរ ដែលមានសមត្ថភាពអាចវាយប្រហារដល់គោលដៅនៅតំបន់ឆ្នេរភាគ ខាងលិចរបស់សហរដ្ឋអាមេរិក។

យោងតាមប្រភពព័ត៌មានទើបចេញ ផ្សាយដោយគេហទំព័រ Ibtimes នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៧ កាសែតព្យុងយ៉ាង ឈ្មោះ Rodong Sinmun បាននិយាយឲ្យ ដឹងនៅថ្ងៃសៅរ៍ថា តំបន់កាន់កាប់ដ៏ធំដែល ហៅថា សហរដ្ឋអាមេរិកនោះបានទទួល រងផលប៉ះពាល់ទាំងស្រុងចំពោះមធ្យោ បាយវាយប្រហារការពារទុកមុនដោយអាវុធនុយក្លេអ៊ែរបស់ព្យុងយ៉ាង។

គួរបញ្ជាក់ថាការធ្វើតេស្តមីស៊ីលបរាជ័យរបស់កូរ៉េខាងជើងនេះ តាមសេចក្តីរាយ ការណ៍ គឺត្រូវបានធ្វើឡើងបន្ទាប់ពីភាព តានតឹងបានកើនឡើងយ៉ាងខ្ពស់នៅលើ ឧបទ្វីបកូរ៉េ ជាពិសេសនោះ គឺក្រោយពី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យបញ្ជូននាវាផ្ទុកយន្តហោះមកកាន់តំបន់ ក្នុងគោលបំណង ទប់ទល់នឹងរបប រដ្ឋាភិបាលរបស់មេដឹកនាំផ្ដាច់ការ គីម ជុង អ៊ុន នៅកូរ៉េខាងជើង៕

trump trump-Jong un (2) trump-Jong un (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print