​កីឡាករប្រដាល់២នាក់ទៀតហើយឈ្នះកៅអីវគ្គ១៦នាក់នៅសង្វៀន TV5

ចែករំលែក៖

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅ មានអ្នក ប្រដាល់វ័យក្មេង ២នាក់បន្ថែមទៀតហើយ ដែលឈ្នះកៅអីវគ្គ១៦នាក់ ក្រោយពីវាយឈ្នះដៃគូប្រកួតដោយពិន្ទុដូចគ្នានោះ។ កីឡាករទាំង២នាក់ដែលឈ្នះកៅអីវគ្គ១៦នាក់ក្នុងសប្តាហ៍ទី៤ នៃការប្រកួតជម្រុះ ដំណាក់កាលទី១ក្នុងចំណោមកីឡាករ៣២នាក់ឈានទៅដណ្តើមពានរង្វាន់និងថវិកាចំនួន៤ពានដុល្លារអាមេរិកពីកម្មវិធី TV5 Nock Out series ទម្ងន់៦៣.៥គីឡូក្រាម។

កីឡាករ សំខាន់ ប៉ាវជិន មកពីក្លិបរ៉ាហាប់ ស្វាយប៉ាកប្រកួតឈ្នះកីឡាករ ណាក់ សុខា មកពីក្លិបសុភានូមានជ័យ ដោយពិន្ទុ។ ការ ប្រកួតរបស់កីឡាករទាំង២នាក់ត្រូវបានអ្នកទស្សនាបង្ហាញពីចំណាបអារម្មណ៍ថា ទោះបីសំខាន់ប៉ាវជិនអាចយកឈ្នះលើ កីឡាករ ណាក់ សុខា ក្នុងវគ្គជម្រុះដំណាក់ កាលទី១ក្នុងចំណោមកីឡាករ៣២នាក់ក៏ដោយ ប៉ុន្តែមិនប្រាកដថាប៉ាវជិនអាចឆ្លងផុតដំណាក់កាលទី២ដែលមានកីឡាករជើងខ្លាំងចំនួន១៦នាក់នោះដែរ។ បើតាមស្ថាន ភាពប្រកួតជាក់ស្តែងរវាងកីឡាករ សំខាន់ ប៉ាវជិន នឹង ណាក់ សុខា ពួកគេមានកម្រិតបច្ចេកទេសលើសខ្វះគ្នាបន្តិចបន្តួចប៉ុណ្ណោះ ។

ដោយឡែកការប្រកួតរវាងកីឡាករ ឡុង ឡា មកពីក្លិបអប់រំកាយស្រុកអន្លង់វែងនឹង កីឡាករ ទេស ជីវ៉ា មកពីក្លិប កងពល តូច លេខ៧០ត្រូវបានអ្នកគាំទ្រចាត់ទុកថា គឺ ជាការប្រកួតប្រកបដោយថាមពលនិងបទ ពិសោធន៍ ។ ប៉ុន្តែកីឡាករទាំង២នាក់ត្រូវគណៈកម្មការដាក់ពិន្ទុជ្រើសយកតែម្នាក់ គឺអ្នកដែលមានពិន្ទុច្រើនក្នុងការប្រកួត រយៈពេលពេញ៣ទឹកនោះ ទីបំផុត កីឡាករ ឡុង ឡា ទទួលបានជ័យជម្នះ លើកីឡាករ ទេស ជីវ៉ា ដោយពិន្ទុប្រផុតប្រផើយ ។

យោងតាមរូបនមន្តប្រកួតរបស់គណៈកម្មការរៀបចំការប្រកួតកីឡាប្រដាល់ ប្រចាំសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥បាន បង្ហាញឲ្យដឹងថា សម្រាប់ការប្រកួតជម្រុះ វគ្គ១៦នាក់ដំណាក់កាលទី២ទំនងជាការជួបគ្នា រវាងកីឡាករ កីឡាករ ឡុង ឡានឹង កីឡាករសំខាន់ ប៉ាវជិន ៕សារីម

...

sarim (5) sarim (2) sarim (3) sarim (4) sarim (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print