វិភាគព័ត៌មានអន្តរជាតិ៖ សង្គ្រាមលោកលើកទី៣អាចកើតចេញពីការវាយប្រហារកូរ៉េខាងជើងដែរឬទេ?

ចែករំលែក៖

ការផ្តួលរំលំរដ្ឋាភិបាល កូរ៉េខាងជើង អាចក្លាយជាដើមហេតុបង្កឲ្យមានការផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំក្លាយទៅជាសង្គ្រាមលោកលើកទី៣ នៅពេលដែលប្រទេសធំៗដូចរុស្ស៊ីនិងចិន ក៏បានត្រៀមលក្ខណៈរួចរាល់ ហើយដែរ សម្រាប់សង្គ្រាមនោះ។

គេហទំព័រ Daily Mail បានផ្សព្វផ្សាយ នូវឃ្លីប វីដេអូ មួយ បង្ហាញឲ្យឃើញថា រុស្ស៊ីបានបញ្ជូនទាហាន និងអាវុធទំនើបៗ ជាច្រើន ចូលទៅកៀកព្រំដែន កូរ៉េខាង ជើង ។ ហេតុការណ៍ខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំង ថាតើរុស្ស៊ីមានចេតនាអ្វី ទើបមាន សកម្មភាពបែបនេះ។ កន្លងមកថ្មីៗរុស្ស៊ីក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅកៀកដែនអាកាសរដ្ឋ Alaska អាមេរិកផង ដែរ។ ក្រៅពីរុស្ស៊ី ចិនក៏បាន បញ្ជូនទាហាននិងអាវុធទៅកាន់ព្រំដែនដូចគ្នាដែរ។

ឃ្លីបវីដេអូខាងលើត្រូវបាន សារព័ត៌មានអង់គ្លេសផ្សព្វផ្សាយបង្ហាញឲ្យឃើញថា រថយន្តយោធា របស់រុស្សុីដឹកទាហាននិងអាវុធជាច្រើនទៅកាន់ តំបន់ព្រំដែនចម្ងាយពីកូរ៉េខាងជើង១៧គីឡូម៉ែត្រ។ ក្រៅពីនេះយន្តហោះចម្បាំងឧទ្ធម្ភាគចក្រ របស់រុស្ស៊ី ជាច្រើនក៏បានទៅកាន់ទីនោះដែរ។

ពលរដ្ឋនៅក្នុងតំបន់បានប្រាប់គេហ ទំព័រ Primemedia .ru ថា «មានសម្ភារយោធាជាច្រើនបានបញ្ជូនតាមផ្លូវដែក ពីតំបន់ Primorsky ឆ្លងកាត់តំបន់ Khabarovsk »។ ការបញ្ជូនអាវុធនិងទាហានទៅកាន់ព្រំដែនកើតឡើងចំពេលដែលស្ថានភាពកាន់តែតានតឹងរវាងអាមេរិកនឹងកូរ៉េខាងជើង អាចផ្ទុះសង្គ្រាមបានគ្រប់ពេល។

សារព័ត៌មាន Daily Mail បានផ្សាយថា សកម្មភាពរបស់ទីក្រុងមូស្គូ គឺជាការត្រៀម លក្ខណៈ សម្រាប់ពេលដែលអាមេរិក វាយប្រហារកូរ៉េខាងជើង អាចបង្កឲ្យមានជនភាសខ្លួនកូរ៉េខាងជើង ជាច្រើនចូលទៅ កាន់ ប្រទេសរុស្ស៊ី ។

កន្លងមកសារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា ចិនក៏បានបញ្ជូនអាវុធនិងទាហាន១៥០ពាន់នាក់ ទៅកាន់ព្រំដែនជាប់កូរ៉េ ខាងជើង ផងដែរ បន្ទាប់ពីអាមេររិកវាយ ប្រហារស៊ីរីដោយមីស៊ីលជិត៦០គ្រាប់។ ទាហានចិនចូលទៅកាន់ព្រំដែនជាប់កូរ៉េខាងជើងនោះ គឺដើម្បីទប់ស្កាត់ ការហូរចូលនៃជនភៀសខ្លួនកូរ៉េខាងជើង ពេល អាមេរិកវាយប្រហារ។

សកម្មភាពរបស់ប្រទេស មហាអំណាច យោធា រុស្ស៊ីនឹងចិន នាពេលនេះដូចជាបានដឹងនូវរឿងអ្វីមួយ ហើយអាចប្រាកដថា អាមេរិកនឹងវាយប្រហារ ទៅលើកូរ៉េខាង ជើង នៅពេលដ៏ខ្លីខាងមុខ។

សកម្មភាពរបស់រុស្ស៊ីនៅពេលចុងក្រោយ នេះ បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាម រវាងអាមេរិកនឹងរុស្ស៊ី ទៅវិញ ពិសេសគឺ ក្រោយពេលដែលរុស្ស៊ីបញ្ជូន យន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រ និងទំនើបបំផុត របស់ខ្លួន ចូលទៅកាន់ដែនអាកាសរដ្ឋ អាឡាស្កា តើរុស្ស៊ីមានចេតនាអ្វី? ក្រុម អ្នកវិភាគបានលើកឡើងថា សកម្មភាព របស់រុស្ស៊ី គឺជាការព្រមានដល់អាមេរិកយ៉ាងច្បាស់ ថា បើអាមេរិក វាយប្រហារ ប្រទេសដទៃ រុស្ស៊ីនឹងវាយប្រហារអាមេរិក វិញ។ បើទោះបីអាមេរិកមានភាពរឹងមាំប៉ុនណា បើរងការវាយប្រហារដោយគ្រាប់បែកបរមាណូពីរុស្សុី ក៏នឹងរលាយដូចគ្នា។

ក្រុមអ្នកវិភាគបានលើកឡើងថា អ្វី ដែលរុស្ស៊ីធ្វើ នាពេលនេះមិនខុសអ្វីពី អាមេរិកធ្វើទៅលើប្រទេសជប៉ុននោះឡើយ បើជប៉ុន មិនព្រមដកទ័ព ចេញពីប្រទេស មួយចំនួននៅតំបន់អាស៊ីកាលពីសង្គ្រាម លោក លើកទីពីរ ទេ អាមេរិកនឹងទម្លាក់គ្រាប់បែកទៅលើប្រទេសជប៉ុន វិញ ហើយ លទ្ធផល អាមេរិកបានទម្លាក់ គ្រាប់បែកបរមាណូពីរគ្រាប់ធ្វើឲ្យជប៉ុន ត្រូវចុះចាញ់ ក្នុងសង្គ្រាម បើជប៉ុនមិនព្រំចាញ់ ហើយ ដកទ័ពទេ អាមេរិកនឹងបន្តទម្លាក់គ្រាប់បែកបរមាណូទៀត។

ការដែលរុស្ស៊ីបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ រយៈចម្ងាយឆ្ងាយប្រភេទ Tu -95MS ដែលបំពាក់អាវុធបរមាណូ ទៅកាន់ រដ្ឋអាឡាស្កា កាលពីថ្ងៃទី១៧ខែ មេសា គឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែ យន្តហោះ ទម្លាក់គ្រាប់នោះត្រូវបាន យន្តហោះចម្បាំងបំបាំងកាយ អាមេរិក ពីរគ្រឿងប្រភេទ F-22 ទៅស្ទាក់នឹង បណ្តេញចេញពី ដែនអាកាសអាមេរិក។ ក្រសួងការពារជាតិអាមេរិកបានប្រកាសថា យន្តហោះចម្បាំងអាមេរិក ប្រើពេល២៧នាទីទើបអាច បណ្តេញយន្តហោះ ទម្លាក់គ្រាប់រុស្ស៊ីចេញពី ដែនអាកាស អាមេរិកបាន។

សូមបញ្ជាក់ផងដែរថា យន្តហោះទម្លាក់គ្រាប់ ដែលរុស្ស៊ីបញ្ជូនទៅកាន់ ដែនអាកាសអាមេរិកនោះ អាចហោះហើរ ក្នុងល្បឿន ៨៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកម្ពស់ពីដី១០គីឡូម៉ែត្រ ។

ចំណែកកូរ៉េខាងជើងវិញ ក៏បានប្តេជ្ញា វាយប្រហារអាមេរិកដល់ដង្ហើមចុងក្រោយ បើមានសង្គ្រាមកើតឡើង។ នៅកូរ៉េខាង ជើងមានពាក្យស្លោកមួយថា “អាមេរិក ស្លាប់, ពួកយើងក៏ស្លាប់, ពួកយើងទាំង អស់គ្នាត្រូវស្លាប់ជាមួយគ្នា”។ ជនផ្តាច់ការរូបនេះនឹងសម្រេចបាញ់នុយក្លេអ៊ែរលើ កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក។ លោក គីម ជុងអ៊ុន គឺជាជនផ្តាច់ការ ដូច្នេះគ្មានផ្លូវណាដែលអាចបញ្ឈប់ជននេះបានឡើយ ទោះបីយើងព្យាយាមយ៉ាងណាក៏ដោយ។

តាមស្ត្រីម្នាក់ឈ្មោះ Hyeonseo Lee ជាស្ត្រីភៀសខ្លួនចេញពីកូរ៉េខាងជើង និងជាស្ត្រីដែលធ្លាប់បានឃើញការប្រហារជីវិត មនុស្សតាំងពីនាងមានអាយុ៧ឆ្នាំ បានអះ អាងថា “ដង្ហើមចុងក្រោយ ឬនាទីចុងក្រោយរបស់មេដឹកនាំផ្តាច់ការនៅពេលដែលដឹងថាខ្លួនថាចាញ់ ឬបាត់បង់អំណាច ជនផ្តាច់ ការលោក គីម ជុងអ៊ុន នឹងចុចឲ្យផ្ទុះ ឬបង្ហោះនុយក្លេអ៊ែរដោយផ្ទាល់ដៃ ដើម្បី ប្រឆាំងនឹងសត្រូវរបស់លោក ហើយវាក៏អាចទៅរួចដែលថាករណីនេះនឹងកើតឡើង ប្រសិនបើអាមេរិកពិតជាធ្វើសង្គ្រាមឈ្នះ កូរ៉េខាងជើងមែននោះ៕

World War (3) World War (2) World War (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print