ប្រពន្ធដើមនិងប្រពន្ធចុងហែកហួរគ្នាបែកផ្សែងនៅក្នុងស្នាក់ការនគរបាលប៉ុស្តិ៍ទួលសង្កែ

ចែករំលែក៖

ភ្នំពេញ៖ រឿងរ៉ាវស្នេហាលួចលាក់បាន ផ្ទុះឡើងបន្ទាប់ពីភាគីខាងប្រពន្ធដើមដឹងរឿងថាប្តីកំហូចរបស់ខ្លួនលួចមានស្នេហាស្រីខាងក្រៅអស់រយៈពេលជាច្រើនឆ្នាំ ទើបករណីមួយនេះបានផ្ទុះដូចគ្រាប់មីន រហូតដល់ដឹងដល់សមត្ថកិច្ចហៅភាគីទាំងសងខាងមកចូលរួមដោះស្រាយ ។

ខណៈនគរបាលប៉ុស្តិ៍បានចេញលិខិតអញ្ជើញប្តីកំហូច និងភាគីខាងប្រពន្ធចុង មកកាន់ស្នាក់ការប៉ុស្តិ៍តាមបណ្តឹងរបស់

ភាគីប្រពន្ធដើមនោះ អ្វីដែលធ្វើឲ្យសមត្ថ កិច្ចឈឺក្បាលយ៉ាងខ្លាំងនោះគឺភាគីទាំង សងខាងបានពាក់មុខយក្សដាក់គ្នា ហើយ ហែកហួរគ្នាដោយចោទប្រកាន់គ្នាទៅវិញ ទៅមក ។

ករណីខាងលើនេះបានផ្ទុះឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៧ នៅក្នុងស្នាក់ការ នគរបាលប៉ុស្តិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសកំហូច ជាប្តីមានឈ្មោះ ជួន ចេក អាយុ៣២ឆ្នាំ មុខរបរជាជាង ជួសជុលម៉ូតូ រីឯប្រពន្ធដើម ឈ្មោះ យឿង ចាន់នី អាយុ៣៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្បែរផ្សារធំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ដោយ ឡែកភាគីខាងប្រពន្ធចុងដែលរងការចោទប្រកាន់ពីភាគីខាងប្រពន្ធដើមឈ្មោះ សយ ម៉ារ៉ា អាយុ៣០ឆ្នាំ មានមុខរបរលក់ ដូរនៅ ក្នុងផ្សារគីឡូម៉ែត្រលេខ៦ សង្កាត់គីឡូ ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសកំហូចបានលួចមានប្រពន្ធចុងអស់ រយៈពេលជាង៤ឆ្នាំមកហើយទម្រាំ តែ ខាងភាគីប្រពន្ធដើមដឹងអំពីរឿងរ៉ាវខាងលើនេះទើបប្តឹងសមត្ថកិច្ចឲ្យហៅមកដើម្បីដោះស្រាយគ្នា ។

ប៉ុន្តែពេលមកដល់ស្នាក់ការនគរបាលប៉ុស្តិ៍ភាគីម្ខាងៗបានជេរហែកហួរគ្នាដោយចោទ ទៅលើភាគីខាងប្រពន្ធចុងថា «ហេតុអ្វីបានជាលួចយកប្តីរបស់អញ?»តែភាគីខាងប្រពន្ធចុងបានឆ្លើយទៅវិញថា «កាលគាត់មកប្រាប់ខ្ញុំថាគាត់នៅពោះម៉ាយ មិនមានប្រពន្ធនោះទេទើបសម្រេចចិត្តយកគាត់តែម្តង»។

ជាចុងក្រោយរវាងភាគីទាំង២បានធ្វើលិខិតមួយច្បាប់នៅចំពោះមុខសមត្ថកិច្ច ដោយមិនឲ្យ ភាគីខាងប្រពន្ធចុងទៅទាក់ ទងជាមួយបុរសកំហូចនោះទៀតឡើយ ៕ អារុណរះ

...

bchan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print