លោកឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញចុះផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ

ចែករំលែក៖

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានអញ្ជើញជាអធិបតីពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។

ពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ មានការចូលរួមពីលោកស្នងការ ស្នងការរង បច្ចេកទេស សន្តិសុខ មេបញ្ជការ-មេបញ្ជាការរង ប្រធានមន្ទីរយុត្តិធម៍ ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ នាយការិយាល័យប្រតិបត្តិការ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុង-ស្រុក នៃកងរាជអាវុធហត្ថខេត្តក្រចេះ និងនាយអាវុធហត្ថជាច្រើនរូបទៀត។

លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានលើកឡើងពីយន្តការគ្រប់គ្រង និងបញ្ជាការងារសន្តិសុខ ការបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

លោក សាន្ត ប៊ុនថាន បានបន្តថា៖ ក្រុមការងារក៏បានទប់ស្កាត់ចំពោះទីតាំងប្រភពនាំឈើចេញដែលបានឆ្លងកាត់ខេត្តក្រចេះ បានជោគជ័យផងដែរ។

លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្នាន បច្ចេកទេស សន្តិសុខ បានលើកឡើងពីលទ្ធផលការងារក្រោមការដឹកនាំដោយលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដែលទទួលបានលទ្ធផលការងារវិជ្ជមានប្រកបដោយស្មារតីទទួលខុសត្រូវលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម បង្ការបង្ក្រាបបទល្មើស ដ៏ដូចជាការបង្ក្រាបបទល្មើសធនធានធម្មជាតិជាដើម។ លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង បានបន្តថា៖ ទន្ទឹមនិងការងាររីកចម្រើននេះយើងក៏ត្រូវបន្តអនុវត្តយន្តការលើវិធានការណ៍ ការងារស្រាវជ្រាវប្រមូលរាល់សភាពការណ៍ក្នុងសង្គម លើបញ្ហាសន្តិសុខជាតិ សន្តិសុខសាធារណៈ និងសន្តិសុខសង្គម ពិសេសយកចិត្តទុកដាក់បង្កើតក្រុមការងារតាមដាន លទ្ធភាពការបង្ក្រាបបទល្មើសធនធានធម្មជាតិជាដើម។

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានមានប្រសាសន៍ថា៖ ការលើកឡើងពីយន្តការគ្រប់គ្រង និងបញ្ជាការងារសន្តិសុខ ដូចជាបញ្ហាសន្តិសុខជាតិ សន្តិសុខសាធារណៈ និងសន្តិសុខសង្គម ដោយលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្នាន បច្ចេកទេស សន្តិសុខ គឺមានសារសំខាន់ណាស់សម្រាប់ការងារអង្គភាព ដូច្នេះកងកម្លាំងត្រូវបំពេញការងារតាមភារកិច្ច តួនាទី ធ្វើយ៉ាងណាអោយសុីសង្វាក់គ្នាប្រកបដោយស្មារតីទទួលខុសត្រូវសាមគ្គីផ្ទៃក្នុងអោយរលូន។

ក្រៅពីការងារខាងលើលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានជម្រុញអោយយកចិត្តទុកដាក់លើបញ្ហាបង្ក្រាបបទល្មើសធនធានធម្មជាតិ និងតាមដានពីលទ្ធផលការងារបង្ក្រាបនេះឲ្យបានជាប្រចាំ៕   ដោយ ៖ សុខ ខេមរា

5dbf3762-a0bd-48b9-8f7c-bd7567c8994a     0ab37c05-e5c9-4e2f-837d-54b0a909d47f

7740853d-6950-4b47-92c1-fe81bdd084b6

...

c82d4460-9112-46a6-a3af-9fa50e4b87d7 cd6085ee-fa57-4b4a-a925-fe630c99edb7 fe21e106-69ea-4c05-bd96-6e81af693519 b63dfa09-e47b-4090-8e51-5948a2e18ce5 ffb21e50-94c7-44f7-bcc4-c173af099ba7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print