កីឡាករ Rafael Nadal ឈ្នះពានរង្វាន់ Barcelona Open ជាលើកទី១០នៅក្នុងអាជីព

ចែករំលែក៖

កីឡាករវាយតឺន្នីសសញ្ជាតិអេស្ប៉ាញ Rafael Nadalបានឈ្នះជើងឯក Barcelona Open ជាលើកទី១០នៅក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីយកឈ្នះកីឡាករ Dominic Thiem របស់ប្រទេសអូទ្រីស ដោយលទ្ធផល 6-4 និង 6-1 ។

មុនឈានមកដល់វគ្គផ្តាច់ព្រ័ត្រកីឡាករThiem បានទម្លាក់កីឡាករលំដាប់ទីមួយ ពិភពលោក Andy Murray ខណៈម្ចាស់ ជើងឯក Grand Slam ១៤សម័យ Nadal ឈ្នះ Horacio Zeballos របស់អាហ្សង់ ទីន ។

ទោះបីជាបរាជ័យក្រោមថ្វីដៃរបស់ Nadal ក៏ដោយ ក៏កីឡាករThiem បានថ្លែងពីក្តីសប្បាយរីករាយបន្ទាប់ពីចប់ការប្រកួតថានេះជាសប្ដាហ៍ដ៏អស្ចារ្យសម្រាប់គេនិងមាន តម្លៃបំផុត ។

ចំណែកកីឡាករវ័យ៣០ឆ្នាំ Nadal វិញ ឲ្យដឹងថា គេស្ទើរមិនជឿនឹងជ័យជម្នះ ចំពោះមុខអ្នកគាំទ្រជាច្រើននាក់។ គេគិតថាស្ទើរតែមិនអាចទៅរួចទាល់តែសោះ ហើយលទ្ធផលនេះប្រៀបដូចជាសុបិនអុីចឹងដែរ ៕

...

Rafael (6) Rafael (5) Rafael (4) Rafael (3) Rafael (2) Rafael (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print