Google បានក្លាយខ្លួនជាក្រុមហ៊ុនអុិនធើណិតបរទេសជាលើកដំបូងក្នុងប្រទេសគុយបា

ចែករំលែក៖

បន្ទាប់ពីអតីតប្រធានាធិបតី អាមេរិក លោក អូបាម៉ា បានបើកទំនាក់ទំនងការ ទូតឡើងវិញជាមួយប្រទេសគុយបាធ្វើឲ្យ មុខជំនួញអាជីវកម្មបានចាប់ផ្តើមមាន ឱកាសចូលវាយលុកទៅក្នុងទឹកដី ប្រទេស នេះ។ ក្រុមហ៊ុន Google ជាផ្នែកមួយដែល លោក អូបាម៉ា បានប្រកាសដោយខ្លួនឯង ថានឹងមកជួយដំឡើងប្រព័ន្ធ WiFi និង ដំណើរការអុិនធើណិតនៅទី នោះ។ ETE CSA ទូរគមនាគមន៍ជាតិរបស់គុយបា បានចុះហត្ថលេខាកិច្ចព្រមព្រៀងជាផ្លូវការមួយជាមួយនឹង Google នៅក្នុង ខែធ្នូ កាលពីឆ្នាំទៅមិញ ហើយសព្វថ្ងៃនេះ នៅទី បំផុតគេបានបើកសេវាកម្ម ការធ្វើឱ្យការស្វែងរកអុិនធើណិតដ៏ធំជាលើកដំបូងនៅលើ ទឹកដីកោះនេះ។

តាមពិតក្រុមហ៊ុន Google បានសម្រេចរឿងមួយរួចទៅហើយគឺនៅពេលបាន បង្កើត Chrome ដាក់ឲ្យយមានការប្រើ ប្រាស់នៅក្នុងប្រទេសគុយបា ក្នុងឆ្នាំ ២០១៤។ Google servers បានចាប់ផ្ដើមនាពេល បច្ចុប្បន្ននេះដែលជាផ្នែកមួយនៃក្រុមហ៊ុន Google Global Cache (GGC) ជាបណ្តាញសកលមួយដែលផ្ទុកមាតិកាពេញនិយមនៅក្នុងស្រុកដូចជាវីរុសវីដេអូ។ សម្ភារ ដែលបានរក្សាទុកនៅក្នុងប្រទេសនឹងមានល្បឿនលឿនជាង set up ដែលមានស្រាប់ របស់ប្រទេសគុយបា បញ្ជូនអុិនធើណិតតាម រយៈខ្សែកាប្លិ៍ក្រោមសមុទ្រមួយដែលភ្ជាប់ទៅកាន់ Venezuela ។

ជនជាតិគុយបាជាច្រើនអាចប្រើបាន តែតាមរយៈ240 បណ្តាញដំណើរការប្រព័ន្ធ WiFi ជាសាធារណៈដែលបាចសាចក្នុង ប្រទេសនេះបើយោងតាមការរាយការណ៍ របស់ Buzzfeed ។ ខណៈនេះនឹងមិនអាចធ្វើឲ្យអុិនធើណិតរបស់គុយបាដំណើរការលឿនដូចអុិនធឺណេតរបស់អាមេរិកបាននោះទេ វានៅមានជំហានដ៏ធំទៅមុខបន្តទៀត៕

Google

...

ប្រែសម្រួល៖ ហេង លក្ខិណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print