ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួន រួមនិងគ្រឿងញៀន២២កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកធ្វើការឃាត់ខ្លួនគ្រឿងញៀន២២កញ្ចប់តូច។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០យប់ឈានចូល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នៅ ត្រង់ចំណុច ផ្ទះ៦Bផ្លូវលេខ១៨៧ក្រុម១៨ភូមិ២សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ១មានឈ្មោះ សុខ ដានី ភេទ ប្រុស អាយុ ២២ឆ្នាំ ខ្មែរ   សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ។ ២មានឈ្មោះ សឿន សុខា ភេទ ប្រុស អាយុ ១៦ ឆ្នាំ ខ្មែរ ស្នាក់នៅមុខរបរមិនពិតប្រាកដ ។ជនសង្ស័យ៣មានឈ្មោះ លឹម សុភ័ណ្ន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ខ្មែរ   សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុម្លាំងបុ៉ស្តិ៍ទំនប់ទឹកកំពង់ល្បាតក្នុងមូលដ្នាន  ក៏មកដល់ចំណុចខាងលើក៏ប្រទះឃើញជន សង្ស័យ ៣នាក់កំពុងជិះមួយគ្រឿងមា៉កនិចពណ៍សពាក់ស្លាកលេខភ្នំពេញ1GB.6127នៅមុខផ្ទះកើតហេតុខាងលើដោយមានការសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនត្រួតពិនិត្យរកឃើញគ្រឿងញៀន២២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍ទំនប់ទឹកបញ្ចូនទៅ ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី  ៕ ស រស្មី

...

b526dee5-c2b5-4fb5-85ef-6bccc81bcbd1 c9ee399f-793b-4d58-91e6-2adccc72a9c7 d88243fa-7700-42aa-b818-0658a312795e

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print