Maria Sharapova បរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី Stuttgart Open

ចែករំលែក៖

កីឡាការិនីវាយតឺន្នីសដ៏ស្រស់ស្អាតរបស់រុស្ស៊ី Maria Sharapova បានធ្លាក់ចេញពីកម្ម វិធី Stuttgart Openក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រក្រោយពីប្រកួតចាញ់កីឡាការិនី Kristina Mladenovic។

Maria Sharapova ឈ្នះនៅថ្ងៃត្រឡប់មកកាន់ទីលានប្រកួតវិញជាលើកដំបូង បន្ទាប់ពីជាប់បម្រាម១៥ខែ ដោយផ្ដួល Roberta Vinci ក្នុងជុំទី១ ហើយបន្តផ្ដួល កីឡាការិនីរុស្ស៊ីដូចគ្នា Makarova នៅជុំ បន្ទាប់ទៀត ។

ប៉ុន្តែកីឡាការិនីវ័យ៣០ឆ្នាំ Maria Sharapova ពុំមានសំណាងល្អឡើយពេល ប៉ះ Kristina Mladenovicដោយប្រកួតចាញ់ក្នុងលទ្ធផល 3-6, 7-5 និង 6-4។ ចំណែកកីឡាការិនី Mladenovic ដែលមានវ័យទើបតែ២៣ឆ្នាំនឹងឡើងទៅប៉ះកីឡាការិនីអាល្លឺម៉ង់ Laura Siegemund នៅវគ្គផ្តាច់ ព្រ័ត្រ ៕

...

Maria (3) Maria (1) Maria (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print